ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចដាក់បម្រាមផ្អាកមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ អនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ ដែលនេះជាវិធានការការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលជំងឺ Covid-19។
កម្ពុជា តាមរយៈក្រសួងសុខាភិបាល បានសម្រេចចិត្តដាក់បម្រាមមិនឱ្យពលរដ្ឋនៃប្រទេសមួយចំនួនចូលមកទឹកដីដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូរ៉ូណា COVID-19។ បម្រាមនេះ នឹងមានសុពលភាព30ថ្ងៃ ហើយនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី17មីនាខាងមុខតទៅ ចំពោះជនបរទេសដែលមកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក។
គិតមកដល់ពេលនេះ (14មីនា ឆ្នាំ2020) កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួន7ករណី ខណៈពិភពលោកទាំងមូល មានមនុស្សចំនួនជាង 145,000នាក់កើតរោគ ក្នុងនោះ5,401នាក់ បានបាត់បង់ជីវិត៕