ទីភ្នាក់ងារសារព័ត៌មាន Guardian របស់អង់គ្លេស បានចេញផ្សាយថា ប្រធានាធិបតីនៃប្រទេសប្រេស៊ីល លោក Jair Bolsonaro បានធ្វើតេស្តរកមេរោគ ហើយលទ្ធផលបានបង្ហាញថា លោកមានផ្ទុកមេរោគ COVID-19។
យោងតាមសារព័ត៌មាន Guardian កាសែតធំមួយដែលមានឈ្មោះថា Jornal O Dia របស់ប្រេស៊ីល ថ្ងៃនេះបានចេញផ្សាយថា ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានឆ្លងមេរោគ COVID-19 បន្ទាប់ពីបានធ្វើតេស្ត។ សារព័ត៌មាន Fox News ក៏បានចេញផ្សាយអំពីដំណឹងនេះ។
កាលពីថ្ងៃទី12កន្លងទៅ ជំនួយការរបស់ប្រធានាធិបតីប្រេស៊ីល លោក Fabio Wajngarten ក៏បានឆ្លងមេរោគកូរ៉ូណានេះដែរ បន្ទាប់ពីបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក។
ប្រភព៖ សារព័ត៌មានបរទេស