រដ្ឋមន្រ្តីក្រសួងសមធម៌នៃប្រទេសអេស្ប៉ាញ លោកស្រី Irene Montero ទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងវីរុសកូរ៉ូណា COVID-19 បន្ទាប់ពីត្រូវបានធ្វើតេស្តរកមេរោគ ខណៈដែលស្វាមីរបស់លោកស្រី គឺឧបនាយករដ្ឋមន្ត្រី Pablo Iglesias ត្រូវបង្ខាំងខ្លួននៅដោយឡែក។
នាយករដ្ឋមន្ត្រី Pedro Sanchez នឹងបើកកិច្ចប្រជុំនានាដោយប្រើទូរទស្សន៍ភ្ជាប់អ៊ីនធើណិត ចាប់ពីថ្ងៃនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសមធម៌ Montero បានឆ្លងវីរុស COVID-19។ នេះគឺជាសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលអេស្ប៉ាញ។
រដ្ឋមន្ត្រីទាំងអស់នៃរាជរដ្ឋាភិបាលប្រទេសអេស្ប៉ាញ ត្រូវបានធ្វើតេស្តរកមេរោគក្នុងថ្ងៃនេះ(12មីនា)។ មហា-ក្សត្រនៃប្រទេសនេះ ក៏ត្រូវបានធ្វើតេស្តរកមេរោគ COVID-19 ព្រោះថា មហេសីរបស់ទ្រង់ គឺព្រះនាង Letizia ក៏ធ្លាប់បាននៅក្បែររដ្ឋមន្ត្រី Montero។
ប្រទេសអេស្ប៉ាញ មកដល់ពេលនេះ បានរកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួនជាង3,059នាក់ ក្នុងនោះមាន86នាក់បានបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស