សណ្ឋាគារមួយដែលមានកម្ពស់ 5ជាន់នៅប្រទេសចិន បានបាក់រលំ បណ្ដាលឱ្យមនុស្សយ៉ាងតិច70នាក់ជាប់នៅក្រោមគំនរបាក់បែក ដោយហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង7ល្ងាច ថ្ងៃទី7មីនា ឆ្នាំ2020។
អាជ្ញាធរក្នុងស្រុកលីងហៃបាននិយាយថា សណ្ឋាគារកម្ពស់ 5ជាន់ដែលស្ថិតនៅក្នុងខេត្ត Fujian ប្រទេសចិននេះ ត្រូវបានប្រើប្រាស់ជាកន្លែងសម្រាប់ដាក់អ្នកជំងឺ Covid-19ថ្មីឱ្យនៅដាច់ដោយឡែកពីគេ ដើម្បីការពារការឆ្លងរាលដាលនិងការតាមដានសុខភាព ក៏ដូចជាការព្យាបាលអ្នកជំងឺកូរ៉ូណា។
ប្រភពព័ត៌មានបានឱ្យដឹងថា មកដល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយឱ្យដឹងអំពីចំនួនអ្នកស្លាប់ និងរងរបួសនៅឡើយ។ ក៏ប៉ុន្តែ មានរបាយការណ៍មួយឱ្យដឹងថា ជនរងគ្រោះចំនួន 23នាក់ត្រូវបានជួយសង្គ្រោះ។
ប្រភព៖ សារព័ត៌មានបរទេស