អ៊ីតាលីមានអ្នកស្លាប់ដោយសារមេរោគកូរ៉ូណា Covid-19 បន្ថែមចំនួន 28នាក់ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបដោយសារកូរ៉ូណានៅប្រទេសនេះ កើនឡើងដល់ 107នាក់ ខណៈដែលអ្នកផ្ទុកមេរោគកូរ៉ូណាសរុប 3,089នាក់។
Angelo Borrelli ដែលជាប្រធានមជ្ឈមណ្ឌលការពារជនស៊ីវិលរបស់អ៊ីតាលី បានឱ្យដឹងនៅក្នុងទីក្រុង Rom កាលពីថ្ងៃទី4មីនាថា ប្រទេសនេះ បានរកឃើញអ្នកជំងឺកូរ៉ូណាបន្ថែម 587នាក់ ធ្វើឱ្យចំនួនអ្នកផ្ទុកមេរោគនេះកើនដល់ 3,089នាក់។ ចំនួនអ្នកជំងឺថ្មីបានកើនឡើងច្រើនបើធៀបនឹងចំនួន466កាលពីមួយថ្ងៃមុន។ អត្រាអ្នកស្លាប់ដោយសារមេរោគកូរ៉ូណានៅអ៊ីតាលី គឺ 3,5%។
គិតមកដល់ពេលនេះ នៅទូទាំងពិភពលោកមានអ្នកផ្ទុកមេរោគកូរ៉ូណាសរុបចំនួន 95,264នាក់ និងអ្នកស្លាប់3,285នាក់ ក្នុងនោះមាន 4ប្រទេសមានអ្នកផ្ទុកមេរោគកូរ៉ូណាលើសពី1,000នាក់ រួមមានប្រទេសចិន កូរ៉េខាងត្បូង អ៊ីតាលី និងអ៊ីរ៉ង៕
ប្រភព៖ សារព័ត៌មានបរទេស