អាសន្នរោគកូរ៉ូណា Covid-19 បានឆ្លងរាលដាលដំបូងនៅឯទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ2019។ មកដល់ល្ងាចថ្ងៃទី27កុម្ភៈ ឆ្នាំ2020នេះ អាសន្នរោគកូរ៉ូណា បានរាតត្បាតដល់ប្រទេស និងដែនដីចំនួន48ក្នុងពិភពលោក។ នេះបើតាមទំព័រ Europa។
បណ្ដាប្រទេស និងតំបន់ដែលទទួលរងផលប៉ះពាល់ពីអាសន្នរោគកូរ៉ូណាច្រើនជាងគេក្នុងពិភពលោក មានដូចជា ប្រទេសចិន កូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ ជប៉ុន សិង្ហបុរី និងទីក្រុងហុងកុង។ល។ ចំនួនអ្នកស្លាប់ដោយសារអាសន្នរោគកូរ៉ូណានេះ កើនឡើងដល់2,810នាក់។
ខាងក្រោមនេះគឺជាតារាងសង្ខេបមួយបង្ហាញអំពីបណ្ដាប្រទេសដែលមានអ្នកឆ្លងវីរុសកូរ៉ូណាចាប់ពី50នាក់ឡើងទៅ(យោងតាមគេហទំព័រ Arcgis)៖
ប្រភព៖ សារព័ត៌មានបរទេស