មកដល់ពេលនេះ ខេត្ត Hubei មានអ្នកស្លាប់បន្ថែមចំនួន96នាក់ដោយសារមេរោគកូរ៉ូណា គឺកើន4,2% បើធៀបនឹងម្សិលមិញ ធ្វើឱ្យចំនួនអ្នកស្លាប់នៅទូទាំងពិភពលោក ឡើងដល់2,459នាក់។
គណៈកម្មការសុខាភិបាលខេត្ត Hubei ប្រទេសចិន ព្រឹកនេះបានឱ្យដឹងថា ខេត្តនេះមានអ្នកស្លាប់បន្ថែមចំនួន96នាក់ នាំឱ្យអ្នកស្លាប់សរុបក្នុងខេត្តនេះ កើនដល់ 2,346នាក់។ ខេត្ត Hubei ក៏រកឃើញអ្នកផ្ទុកមេរោគថ្មីបន្ថែម630នាក់ទៀត ធ្វើឱ្យចំនួនអ្នកផ្ទុកមេរោគកូរ៉ូណាសរុបក្នុងខេត្តនេះ ឡើងដល់64,084នាក់។
នៅទូទាំងពិភពលោក មកដល់ព្រឹកនេះ មានអ្នកស្លាប់សរុបឡើងដល់2,459នាក់ និងអ្នកផ្ទុកមេរោគមានចំនួន78,633នាក់ រីឯអ្នកបានជាសះស្បើយមានចំនួន22,939នាក់។