
នៅក្នុងខេត្ត Hubei ករណីស្លាប់បន្ថែមដោយសារមេរោគកូរ៉ូណា COVID-19 មានចំនួន106នាក់ កើន4,9% បើធៀបនឹងម្សិលមិញ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងពិភពលោក ឡើងដល់ 2,360នាក់។
នៅទូទាំងប្រទេសចិន (ចិនដីគោក) មានអ្នកស្លាប់បន្ថែមចំនួន109នាក់ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបក្នុងប្រទេសនេះ ឡើងដល់2,345នាក់។ ចិនក៏បានរកឃើញអ្នកមានផ្ទុកមេរោគកូរ៉ូណាបន្ថែម397នាក់ នាំឱ្យអ្នកផ្ទុកមេរោគនេះ សរុបឡើងដល់76,288នាក់ ក្នុងនោះមាន11,477នាក់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។
ដូច្នេះ នៅទូទាំងពិភពលោក ចំនួនអ្នកស្លាប់ដោយសារអាសន្នរោគនេះកើនឡើងដល់2,360នាក់ និងអ្នកផ្ទុកមេរោគ ចំនួន77,672នាក់។ អ្នកជំងឺ12,071នាក់កំពុងប្រឈមនឹងការស្លាប់ និង20,895នាក់ បានជាសះស្បើយ៕

ប្រភព៖ សារព័ត៌មានបរទេស
