ខេត្ត Hubei ប្រទេសចិន មានអ្នកជំងឺកូរ៉ូណាថ្មី ចំនួន349នាក់ ថយចុះច្រើនបើធៀបនឹង1,693ករណីកាលពីម្សិលមិញ។ ចំនួនអ្នកស្លាប់សរុបនៅទូទាំងពិភពលោក បានកើនដល់2,125នាក់។
គណៈកម្មការសុខាភិបាលខេត្ត Hubei ថ្ងៃនេះ បានប្រកាសថា ចំនួនអ្នកបានឆ្លងមេរោគកូរ៉ូណាក្នុងខេត្តនេះសរុប62,031នាក់ កើន349ករណី បើធៀបនឹងម្សិលមិញ។ នេះគឺជាតួលេខកើនទាបបំផុតរាប់ចាប់តាំងពីថ្ងៃទី25មករា។ អ្នកស្លាប់បន្ថែមនៅក្នុងខេត្តនេះគឺ108នាក់ កើន5,6% បើធៀបនឹងម្សិលមិញ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបក្នុងខេត្ត Hubei ឡើងដល់2,029នាក់។
ជាមួយនឹងតូលេខថ្មីរបស់ខេត្ត Hubei ចំនួនអ្នកស្លាប់ទូទាំងប្រទេសចិន (ចិនដីគោក) កើនដល់ជាង2,112នាក់។ ចំណែកចំនួនអ្នកផ្ទុកមេរោគកូរ៉ូណាសរុបនៅប្រទេសនេះ មានចំនួន74,545នាក់ ក្នុងនោះមាន12,017នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកជំងឺដែលបានជាសះស្បើយ មានចំនួន16,142នាក់។
ដូច្នេះ នៅទូទាំងពិភពលោក មានអ្នកឆ្លងមេរោគនេះចំនួន75,666នាក់ និងអ្នកស្លាប់មានចំនួន2,125នាក់។ អ្នកជំងឺដែលបានជាសះស្បើយមានចំនួន16,342នាក់ និងអ្នកជំងឺដែលកំពុងប្រឈមនឹងការស្លាប់មានចំនួន12,064នាក់។ ប្រទេសអ៊ីរ៉ង់ កាលពីម្សិលមិញក៏មានអ្នកស្លាប់ដោយសារមេរោគគូរ៉ូណា2នាក់ផងដែរ។ ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណានៅខាងក្រៅប្រទេសចិនដីគោក មានចំនួន8នាក់ ក្នុងនោះមានប្រទេសជប៉ុន បារាំង ហ្វីលីពីន តៃវ៉ាន់ ហុងកុង និងអ៊ីរ៉ង់៕
ប្រភព៖ សារព័ត៌មានបរទេស