ប្រទេសចិនបានបញ្ជាក់ថា ចំនួនអ្នកឆ្លងមេរោគកូរ៉ូណាបន្ថែមមានចំនួន1,933នាក់ ធ្វើឱ្យចំនួនអ្នកផ្ទុកមេរោគនេះនៅទូទាំងពិភពលោក កើនដល់ 71,279នាក់ ក្នុងនោះមាន1,773នាក់បានបាត់បង់ជីវិត។
ខេត្ត Hubei ដែលជាសម្បុកអាសន្នរោគកូរ៉ូណា COVID-19 មកដល់ថ្ងៃនេះ (17កុម្ភ) មានអ្នកស្លាប់បន្ថែមដល់ទៅ100នាក់ និងអ្នកជំងឺថ្មីមានចំនួន19,33នាក់ ធ្វើឱ្យចំនួនអ្នកផ្ទុកមេរោគសរុបនៅខេត្តនេះ មានចំនួន58,182នាក់ និងអ្នកស្លាប់មានចំនួន1,696នាក់។ នេះបើតាមទិន្នន័យពីគណៈកម្មការសុខាភិបាលខេត្ត Hubei ដែលបានប្រកាសក្នុងថ្ងៃនេះ។
បើធៀបនឹងម្សិលមិញ ចំនួនករណីឆ្លងថ្មីក្នុងខេត្ត Hubei ថ្ងៃនេះបានកើនជិត5% ប៉ុន្តែ ករណីស្លាប់បានថយចុះបើធៀបនឹង139នាក់កាលពីម្សិលមិញ។ អ្នកជំងឺថ្មីជិត90% ត្រូវបានរកឃើញក្នុងក្រុងអ៊ូហាននៃខេត្ត Hubei។
នៅទូទាំងពិភពលោក មានអ្នកឆ្លងជំងឺ 71,290នាក់ អ្នកស្លាប់មានចំនួន1,773នាក់ និងអ្នកដែលបានជាសះស្បើយមានចំនួន10,892នាក់។ ក្នុងចំណោមអ្នកស្លាប់សរុប មាន5ករណីស្លាប់នៅក្រៅប្រទេសចិន (ដីគោក) ក្នុងមួយមាន ជប៉ុន ហុងកុង បារាំង ហ្វីលីពីន និងតៃវ៉ាន់៕
ប្រភព៖ សារព័ត៌មានបរទេស