ខេត្ត Hubei បានរកឃើញអ្នកឆ្លងមេរោគកូរ៉ូណាបន្ថែមចំនួន1,800នាក់ ធ្វើឱ្យចំនួនអ្នកផ្ទុកមេរោគនេះនៅទូទាំងពិភពលោក ឡើងដល់ 69,044នាក់ ក្នុង1,666នាក់បានបាត់បង់ជីវិត។
គណៈកម្មការសុខាភិបាលខេត្ត Hubei ប្រទេសចិន បានឱ្យដឹងថា ខេត្តនេះមានអ្នកស្លាប់បន្ថែម 139នាក់ទៀតដោយសារមេរោគកូរ៉ូណា កើន9,5% ធៀបនឹងម្សិលមិញ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបក្នុងខេត្តនេះឡើងដល់ 1,596នាក់។ ខេត្ត Hubei ក៏រកឃើញអ្នកផ្ទុកមេរោគបន្ថែម1,843នាក់ នាំឱ្យចំនួនអ្នកមានផ្ទុកមេរោគសរុបក្នុងខេត្តនេះ ឡើងដល់ 56,249នាក់។ ករណីមានអ្នកឆ្លងថ្មីតិចជាង577នាក់ បើធៀបនឹងថ្ងៃម្សិលមិញ។
ចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសចិន (ដីគោក) គឺ 1,662នាក់។ អ្នកឆ្លងថ្មី 1,855នាក់ និងអ្នកមានផ្ទុកមេរោគសរុបក្នុងប្រទេសនេះ មានចំនួន 68,347នាក់។ ចំណែកអ្នកដែលបានជាសះស្បើយពីជំងឺ មានចំនួន 9,306នាក់ និងអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត មានចំនួន 11,053នាក់។
នៅទូទាំងពិភពលោក មានអ្នកផ្ទុកមេរោគកូរ៉ូណាសរុប 69,044នាក់ និងអ្នកស្លាប់សរុប1,666នាក់ រួមទាំងអ្នកស្លាប់នៅខាងក្រៅប្រទេសចិនដីគោកចំនួន4នាក់ គឺម្នាក់ស្លាប់នៅជប៉ុន ម្នាក់នៅហុងកុង ម្នាក់នៅបារាំង និងម្នាក់ទៀតស្លាប់នៅហ្វីលីពីន។ អ្នកមានផ្ទុកមេរោគសរុប69,044នាក់ ក្នុងនោះមាន11,080នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង9,425នាក់បានជាសះស្បើយពីជំងឺ៕
ប្រភព៖ សារព័ត៌មានបរទេស