ភ្ញៀវទេសចរជនជាតិចិនម្នាក់ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនៅប្រទេសបារាំង បានបាត់បង់ជីវិត ដោយសារឆ្លងមេរោគកូរ៉ូណា (COVID-19) នេះបើតាមអាជ្ញាធរបារាំង។ នេះក៏ជាករណីស្លាប់់ដោយសារវីរុសកូរ៉ូណាដំបូងបង្អស់នៅបារាំង និងនៅអឺរ៉ុប។
>ទ្វីបអាហ្វ្រិកមានអ្នកផ្ទុកមេរោគកូរ៉ូណា COVID-19 ករណីដំបូង
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងលោកស្រី Agnes Buzyn ក្នុងថ្ងៃទី15កុម្ភៈនេះ បានឱ្យដឹងថា ភ្ញៀវទេសចរមកពីប្រទេសចិនម្នាក់ ដែលបានស្លាប់នោះ គឺជាបុរសវ័យ80ឆ្នាំ។ ប៉ុន្តែ លោកស្រីមិនបានបង្ហើបឱ្យដឹងអំពីអត្តសញ្ញាណនៃអ្នកជំងឺនេះទេ។ បុរសចំណាស់នេះ បានស្លាប់ដោយសារផ្ទុកវីរុសកូរ៉ូណា COVID-19។
លោកស្រី Agnes Buzyn បានបញ្ជាក់ថា ភ្ញៀវទេសចរខាងលើ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក នៅឯមន្ទីរពេទ្យ Bichat-Claude Bernard ភាគខាងជើងទីក្រុងប៉ារីស ចាប់តាំងពីបានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី25មករា។ បុរសនេះបានចាកចេញពីខេត្ត Hubei ប្រទេសចិន ដែលជាសម្បុកមេរោគកូរ៉ូណា ឆ្ពោះទៅកាន់បារាំង កាលពិ9ថ្ងៃមុន៕
ប្រភព៖ សារព័ត៌មានបរទេស