គណៈកម្មការសុខាភិបាលខេត្ត Hubei ថ្ងៃនេះ បានប្រកាសថា មានអ្នកស្លាប់ថ្មីចំនួន 116នាក់ និង 4,823នាក់បន្ថែមទៀត បានឆ្លងមេរោគកូរ៉ូណា Covid-19។
ខេត្ត Hubei មានករណីស្លាប់បន្ថែមដោយសារមេរោគកូរ៉ូណា ចំនួន 116នាក់ ធ្វើឱ្យអ្នកស្លាប់នៅប្រទេសចិន (ដីគោក) ឡើងដល់ 1,485នាក់។ ខេត្តនេះក៏មានករណីឆ្លងថ្មីចំនួន 4,823នាក់បន្ថែមទៀត ធ្វើឱ្យករណីឆ្លងសរុបក្នុងខេត្តនេះ ឡើងដល់ 51,986នាក់ និងទូទាំងប្រទេសចិន(ដីគោក) ឡើងដល់ 64,627នាក់។
ខេត្ត Hubei មានអ្នកជំងឺ 36,719នាក់ចូលព្យាបាលក្នុងមន្ទីរពេទ្យ ក្នុងនោះមាន 1,685នាក់ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និង 4,131នាក់ បានជាសះស្បើយពីជំងឺ។
គិតមកដល់ពេលនេះ ទូទាំងពិភពលោក មានករណីផ្ទុកមេរោគសរុបចំនួន 65,209នាក់ និងអ្នកស្លាប់មានចំនួន 1,489នាក់ និងអ្នកដែលបានជាសះស្បើយចំនួន 7,063នាក់។ ក្នុងចំណោមអ្នកស្លាប់សរុប គឺមាន 3ករណីស្លាប់នៅខាងក្រៅប្រទេសចិន(ដីគោគ) ក្នុងនោះ មានមួយករណីនៅហ្វីលីពីន មួយករណីនៅហុងកុង និងមួយករណីទៀតនៅជប៉ុន៕
ប្រភព៖ សារព័ត៌មានបរទេស