អាជ្ញាធរក្រុងព្រះសីហនុ បានអះអាងថា អ្នកទេសចរលើនាវា Westerdam ចំនួន20នាក់មានបញ្ហាសុខភាពបន្ដិចបន្ដួច ដូចជាជំងឺក្រពះពោះវៀន និងរាករូសជាដើម ប៉ុន្តែ មិនបានបញ្ជាក់ថា មានរោគសញ្ញានៃវីរុសកូរ៉ូណានោះទេ។
ក្រុមមន្ដ្រីសុខាភិបាល និងមន្ដ្រីអង្គការសុខភាពពិភពលោក (WHO) បាននាំយកកំហាករបស់ពួកគេ ធ្វើដំណើរតាមឧត្ថម្ភាគចក្រមកកាន់វិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ ដើម្បីធ្វើតេស្តរកមេរោគកូរ៉ូណា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News។
ក្រុមមន្ត្រីសុខាភិបាល បានឱ្យដឹងថា ភ្ញៀវទេសចរទាំង20នាក់នេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្នុងបន្ទប់ដាច់ដោយឡែកនៅលើកប៉ាល់ Westerdam៕