ដំណឹង​ល្អ​ពី​អឺរ៉ូប​! អង់គ្លេស​ពិសោធ​វ៉ាក់​សាំង​ថ្មី ទប់ស្កាត់​វីរុស​កូរ៉ូណា “Corvid-19″

ការ​ប្រកាស​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៃ​មហា​​វិទ្យាល័យ ​Imperial College London ជួយ​​ឱ្យ​អង់គ្លេស​ក្លាយ​ជា​ប្រទេស​ទី​2​ ដែល​បាន​ប្រកាស​ពិសោធ​វ៉ាក់​សាំង​ទប់​ស្កាត់​មេរោគ Corvid-19 នៅ​លើ​សត្វ​។

ក្រុ​មអ្នក​វិទ្យាសាស្ត្រ​នៅ​មហា​​វិទ្យាល័យ ​Imperial College London (ICL) បាន​ឱ្យ​ដឹង​ថា៖ “យើង​ទើប​បាន​ពិសោធ​វ៉ាក់​សាំង​នៅ​លើ​សត្វ​កណ្ដុរ”។ លោក Paul McKay ធ្វើ​ការ​នៅ​ ICL សង្ឃឹមថា “ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ នឹង​អាច​ដឹង​អំពី​ប្រតិ​កម្ម​​នៅ​លើ​សត្វ​កណ្ដុរ ​ជា​វិធីដែល​អង្គ​បដិប្រាណ​ក្នុង​ឈាម​របស់​ពួក​វា​ ទប់​ទល់​នឹង​វីរុស​កូរ៉ូណា​ Corvid-19។

ICL ក៏​សង្ឃឹម​ដែរ​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​មេរោគ​កូរ៉ូណា​​ដែលធ្លាប់​បាន​​បង្ក​​ជា​អាសន្ន​រោគ​ SARS ​កើត​ឡើង​កាល​ពី​ 2ទសវត្សរ៍​មុន នឹង​ជួយ​កាត់​បន្ថយ​ពេល​នៃ​​ការ​បង្កើត​វ៉ាក់​សាំង​។ “ក្រោយ​ពី​បញ្ចប់​ការ​ពិសោធ​នៅ​តំណាក់​កាល​ទី​1 ដែល​មាន​រយៈ​​ពេល​ 2-3ខែ យើង​នឹង​ចាប់​ផ្ដើម​ពិសោធ​នៅ​លើ​មនុស្ស​ភ្លាម ដោយ​ប្រើ​រយៈវេលា​ដូច​គ្នា​។ ដូច្នេះ អាច​ថា​នៅ​ចុង​ឆ្នាំ​នេះ យើង​នឹង​មាន​វ៉ាក់​សាំង​សម​ស្រប​មួយ​ប្រភេទ ដើម្បី​ប្រើ​ប្រាស់​សម្រាប់​មនុស្ស”។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Paul McKay។

សូម​បញ្ជាក់​ថា​ ប្រទេស​អង់គ្លេស​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ Corvid-19 ចំនួន 8នាក់ បង្ខំ​ឱ្យ​សាខា​ចំនួន2នៃ​មជ្ឈ​មណ្ឌល​សុខាភិបាល​ទី​ក្រុង​ Brighton ដែល​មាន​បុគ្គលិក​យ៉ាង​តិច​2នាក់បាន​ឆ្លង​មេរោគ​នេះ ត្រូវ​បិទ​ទ្វារ។

ដំណើរ​ការ​នៃការ​បង្កើត​វ៉ាក់​សាំង​ក្នុង​បន្ទប់​ពិសោធ ជា​ធម្មតា​ តែង​ត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំ​ ក្នុង​នោះ គេ​ត្រូវ​ពិសោធ​នៅ​លើ​សត្វ​តូច រួច​ពិសោធ​លើ​សត្វ​ធំ មុន​នឹង​អាច​ពិសោធ​​នៅ​លើ​មនុស្ស​។ អ្នក​វិទ្យា​សាស្ត្រ​ ក៏​ត្រូវ​ពិនិត្យ​ទៅ​លើ​ប្រសិទ្ធ​ភាព​ និង​សុវត្ថិ​ភាព​របស់​វ៉ាក់​សាំង​ មុន​ពេល​ផលិត​ជា​ផ្លូវ​ការ​ និង​ផលិត​ក្នុ​ង​បរិមាណ​ច្រើន​។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៅ​លើ​ពិភពលោក កំពុង​ដុត​ដៃ​ដុត​ជើង ដើម្បី​ស្វែង​រក​វិធាន​ការ​ទប់​ស្កាត់​វីរុស​ប្រភេទ​ថ្មី​ ដែល​ចាប់​កំណើត​ចេញ​ពី​ទី​ក្រុង​ Wuhan ប្រទេស​ចិន​នេះ​។ កាល​ពី​ថ្ងៃទី 9កុម្ភៈ អ្នក​វិទ្យា​សាស្ត្រ​មួយ​ក្រុម​ មក​ពី​សកលវិទ្យា​ល័យ​ថុងជី (Tongji University) និង​ក្រុម​ហ៊ុន​មួយ​នៅសៀង​ហៃ កំពុង​ធ្វើការ​ពិសោធ​​វ៉ាក់​សាំងប្រភេទ​​ m-RNA សម្រាប់​ទប់​ស្កាត់​វីរុស​កូរ៉ូណា​ Corvid-19 នៅ​លើ​សត្វ​កណ្ដុរ​តូច​ៗ​ចំនួន​ជាង​100ក្បាល​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នេះ អះអាង​ថា បើ​សិន​ជា​ការ​ពិសោធ​នៅ​លើ​សត្វ​កណ្ដុរ​ ប្រព្រឹត្ត​ទៅ​រលូន​ ពួកគេ​នឹង​ចាប់​ផ្ដើម​ពិសោធ​ស៊ី​ជម្រៅ​ជាង​នេះ នៅ​ដើម​ខែ​មេសា​ខាង​មុខ​។

ការ​សិក្សា​ស្រាវជ្រាវ​នៅ​លើ​ពិភព​លោក​ ទាក់​ទិន​នឹង​មេរោគ​កូរ៉ូណា​ថ្មី ភាគ​ច្រើន​ ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​សម្ព័ន្ធដើម្បី​ការច្នៃប្រឌិត​ត្រៀម​បង្ការ​ការរីករាលដាលនៃជំងឺរាតត្បាត CEPI (Coalition for Epidemic Preparedness Innovations)។ អង្គ​ការ​នេះ បាន​ត្រូវ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ 2017 នៅ​ឯវេទិកា​សេដ្ឋ​កិច្ច​ពិភព​លោក ក្នុង​ទី​ក្រុង​ Davos នៃ​ប្រទេស​ស្វុីស ដើម្បី​ជួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​ឱសថ និង​មហា​វិទ្យា​ល័យ​នានា​ សហការ​គ្នា​ សំដៅ​ទប់​ស្កាត់​ជំងឺ​ឆ្លង​ទាំង​ឡាយ​ដែល​មាន​គ្រោះ​ថ្នាក់ខ្លាំង​។

អាសន្ន​រោគកូរ៉ូណា Covid-19 បាន​ចាប់​ផ្ដើម​ផ្ទុះ​ឆ្លង​រាល​ដាល​ចេញ​ពី​ក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន កាល​ពី​ចុង​ឆ្នាំ 2019។ គិត​មក​ដល់​​ថ្ងៃ​នេះ (12កុម្ភៈ) ​Covid-19 បាន​រាត​ត្បាត​ដល់​ប្រទេស​ និង​តំបន់​ចំនួន​ 26 នៅ​ទូទាំង​ពិភពលោក​ បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់ 1,018នាក់ និង​អ្នក​​ផ្ទុក​មេរោគ​នេះ ឡើង​ដល់ជាង 45,183នាក់​ ក្នុង​នោះ​ 8,242នាក់ កំពុង​ប្រឈម​នឹង​ការ​ស្លាប់​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា