គិតមកដល់ព្រឹកនេះ (5កុម្ភៈ) ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណា កើនដល់ 492នាក់ ក្នុងនោះ 490នាក់នៅចិនដីគោក ចំណែកអ្នកដែលកំពុងផ្ទុកមេរោគនេះ កើនឡើងដល់ 24,551នាក់។
គណៈកម្មការសុខាភិបាលខេត្ត Hubei ថ្ងៃនេះ បានបញ្ជាក់ថា មានអ្នកស្លាប់ថ្មីចំនួន 65នាក់ ដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបក្នុងខេត្តនេះ ឡើងដល់ 479នាក់។ ខេត្ត Hebei ក៏បានរកឃើញអ្នកជំងឺថ្មីចំនួន 3,156នាក់ផងដែរ ធ្វើឱ្យចំនួនអ្នកមានផ្ទុកមេរោគសរុបដល់ទៅ 16,678នាក់។ ក្នុងចំណោមអ្នកកំពុងមានផ្ទុកមេរោគកូរ៉ូណា មានអ្នកជំងឺជាង 2,500នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងធ្ងន់ធ្ងរបំផុត។
យោងតាមគណៈកម្មការសុខាភិបាលចិន ចំនួនអ្នកមានផ្ទុកមេរោគរលាកសួតកើនបន្ថែម 3,887 នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបឡើងដល់ 24,324នាក់៕
ប្រភព៖ សារព័ត៌មានបរទេស