ក្នុងថ្ងៃទី 3កុម្ភៈកន្លងទៅ ខេត្ត Hubei ប្រទេសចិន មានអ្នកស្លាប់ដោយសារបានឆ្លងមេរោគរលាកសួត Coronaបន្ថែមចំនួន 64នាក់ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅប្រទេសចិន កើនឡើងដល់ 425នាក់។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ចំនួនអ្នកស្លាប់ខាងលើនេះ គឺជាចំនួនដែលខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីមេរោគ Corona បានផ្ទុះឆ្លងរាលដាលកាលពីចុងឆ្នាំមុននៅក្រុង Wuhan ខេត្ត Hubei ប្រទេសចិន ដែលជាសម្បុកមេរោគនេះ។
ក្នុងថ្ងៃទី 3កុម្ភៈដដែល ខេត្ត Hubei មានអ្នកឆ្លងមេរោគនេះចំនួន 2,345 នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងខេត្តឡើងដល់ 13.522នាក់។
ដូច្នេះ គិតត្រឹមព្រឹកនេះ នៅទូទាំងពិភពលោក មានអ្នកស្លាប់ដល់ទៅ 426នាក់ និង 20,202 នាក់ផ្សេងទៀតកំពុងមានផ្ទុកមេរោគនេះ ដែលភាគច្រើនគឺនៅប្រទេសចិន៕
ប្រភព៖ សារព័ត៌មានបរទេស