ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណា (Corona) បានកើនឡើងដល់ 362នាក់ ក្នុងនោះមាន 361នាក់បានស្លាប់ក្នុងប្រទេសចិន។ ចំណែកចំនួនអ្នកជំងឺដែលបានឆ្លងមេរោគនេះក៏កើនដល់ជាង 17,318នាក់។
គណកម្មធិការសុខាភិបាលខេត្ត Hubei ប្រទេសចិន ថ្ងៃនេះបានប្រកាសឱ្យដឹងថា ចំនួនអ្នកស្លាប់បន្ថែមមាន 56នាក់ និងអ្នកឆ្លងថ្មីបន្ថែមមានចំនួន 2,103នាក់ នៅក្នុងខេត្តនេះ។ កាលពីថ្ងៃទី 2កុម្ភៈកន្លងទៅ ក្រុង Chongqing បានបញ្ជាក់ថា មានករណីស្លាប់បន្ថែមម្នាក់ទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងទីក្រុងនេះ កើនដល់ 362នាក់នៅទូទាំងពិភពលោក។
រីឯគណកម្មធិការសុខាភិបាលកណ្ដាលរបស់ចិន ក៏បានប្រកាសថា ករីណអ្នកឆ្លងមេរោគកូរ៉ូណាថ្មីបន្ថែមនៅទូទាំងប្រទេសមានចំនួន 2,829នាក់។
សូមរំឭកថា អ្នកស្លាប់ដោយសារមេរោគរលាកសួត Corona ដំបូងគេនៅខាងក្រៅប្រទេសចិន គឺមានមួយករណី។ ករណីនេះកើតឡើងនៅប្រទេសហ្វីលីពីន ប៉ុន្តែ អ្នកស្លាប់គឺជាជនជាតិ អាយុ 44ឆ្នាំ មកពីទីក្រុង Wuhan ដែលជាសម្បុកមេរោគកូរ៉ូណា។
គិតមកដល់ពេលនេះ ទូទាំងពិភពលោក មានអ្នកស្លាប់ដោយសារមេរោគខាងលើ កើនឡើងដល់ 362នាក់ និងអ្នកបានឆ្លងកើនដល់ 17,318៕
ប្រភព៖ សារព័ត៌មានបរទេស