ក្រុមបុគ្គលិកពេទ្យនៃបណ្ដាញមន្ទីរពេទ្យប៉េកាំងដែលធ្វើដំណើរមកទីក្រុងវូហាន បានប្រើពេលវេលាឈប់សម្រាក ជួយក្រុមការងារគ្រូពេទ្យវូហាន ក្នុងការអភិវឌ្ឍជំនាញផ្នែកការពារ និងត្រៀមខ្លួនឱ្យបានស្រេច ដើម្បីទប់ទល់ដំណាក់កាលចុងក្រោយ មុនចូលទៅសមរភូមិក្នុងឋានៈ “ខ្សែត្រៀមជួរមុខ”។
ដើម្បីឃុំគ្រងការពារក្រុមបុគ្គលិកអ្នកដំណើរការព្យាបាលអ្នកជំងឺ ក្រុមគ្រូពេទ្យចិន បានសិក្សា និងហ្វឹកហាត់ពីវិធីស្លៀកពាក់ និងដោះឈុតការពារយ៉ាងប្រយ័ត្នប្រយែងជាទីបំផុត ដោយចាប់ផ្ដើមតាំងពីការពាក់អាវពេទ្យ(អាវសវែង)ម្ដង 1ជាន់ ពាក់មួក និងម៉ាស់ការពារពីខាងក្នុង រួចហើយទើបពាក់អាវធំឃ្លុំពីខាងក្រៅ និងស្រោមដៃ ដោយជាទូទៅត្រូវពាក់ឈុតការពារនោះយ៉ាងតិចពី 3-4ជាន់។
ក្រៅពីនេះ នៅមានការរៀបចំកន្លែងទុកដាក់ស្បែកជើង និងខោអាវដើម្បីទុកស្លៀកពាក់សម្រាប់តែពេលនៅខាងក្រៅឱ្យមានរបៀបរៀបរយ ទុកដាក់សាប៊ូជែលលាងដៃនៅជិតនឹងមាត់ទ្វារចេញ-ចូល និងការទុកដាក់ស្បែកជើងស្អាត សម្រាប់ពាក់ដើរនៅក្នុងបន្ទប់អ្នកជំងឺក្នុងទីតាំងដែលសមរម្យត្រឹមត្រូវទៀតផង។
ព័ត៌មានបឋម បានបញ្ជាក់ថា ក្រុមគាំទ្រ(បុគ្គលិកពេទ្យមកពីប៉េកាំង)ទាំងនោះប្រកបដោយ បុគ្គលិកពេទ្យចំនួន 136នាក់ មកពីមន្ទីរពេទ្យ 12កន្លែងក្នុងទីក្រុងប៉េកាំង ដូចជាមន្ទីរពេទ្យមិត្តភាពប៉េកាំង មន្ទីរពេទ្យកាំង អាន់ ជឹន មន្ទីរពេទ្យប៉េកាំង សួនអ៊ូ ជាដើម ដោយបុគ្គលិកភាគច្រើន មកពីសាខាវេជ្ជសាស្ត្របំបាត់ និងស្ដារវិបត្តិប្រព័ន្ធផ្លូវដង្ហើម និងការឆ្លងមេរោគ។
ប្រភព៖ សារព័ត៌មានបរទេស
អាសន្នរោគ Corona មិនទាន់ចប់ផង ចិនត្រូវទទួលផ្ដាសាយបក្សី H5N1 មួយជាន់ទៀត!