ករណីឆ្លងមេរោគ Corona ដំបូងបង្អស់ក្នុងប្រទេស អេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) ត្រូវបានអាជ្ញាធរប្រកាសឱ្យដឹងនៅក្នុងថ្ងៃនេះ (29មករា ឆ្នាំ2020)។
ទីភ្នាក់ងារសារព័ត៌មាន MBS បានចេញផ្សាយថា អ្នកដែលមានផ្ទុកមេរោគនេះ គឺជាសមាជិកគ្រួសារមួយមកពីក្រុង Wuhan ប្រទេសចិន។ នេះគឺជាករណីទីមួយដែលត្រូវបានគេរកឃើញនៅមជ្ឈឹមបូពា៌ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម ក្នុងថ្ងៃនេះ។
សូមបញ្ជាក់ថា ប្រជាជនសរុបនៃប្រទេស អេមីរ៉ាតអារ៉ាប់រួម គិតត្រឹមឆ្នាំ2019 មានសរុប 9.68 លាននាក់ នេះបើតាមស្ថិតិរបស់ធនាគារពិភពលោក (World Bank)។
ចំណែកគេហទំព័រ Statista.com វិញ រកឃើញថា ប្រទេសនេះមានប្រជាជនសរុប 10,750,000នាក់៕
ប្រភព៖ សារព័ត៌មានបរទេស