កាលពីថ្មីៗនេះមានជំងឺឆ្កែឆ្កួត បានសម្លាប់មនុស្ស2នាក់ លើនារី និងកុមារី ដែលមានគ្រោះថ្នាក់ដោយសារ ឆ្មា-ឆ្កែ ខាំ នាពេលថ្មីៗនេះ ធ្វើឱ្យមនុស្សមួយចំនួន ខ្លាចរអារសត្វឆ្កែ ឆ្មា រីឯមនុស្សជាច្រើនទៀតបាននំាគ្នាជាច្រើននាក់ទៅចាក់ថ្នាំបង្ការការពារនៅឯពេទ្យ ប៉ាស្ទើរស្ទើរតែជាន់គ្នារកកន្លែងអង្គុយមិនបាន។ លើសពីនេះទៅទៀតស្អប់សត្វឆ្កែរហូតមិនឱ្យជិះកង់បី ធ្វើឱ្យទាស់គ្នាបែកផ្សែងកាលពីព្រឹកមិញនេះ ក្នុងនោះផង។
បើតាមរយៈទំព័រហ្វេសប៊ុករបស់ Animal Rescue Cambodia បានឱ្យដឹងថា យើងខ្ញុំពិតជាមានអារម្មណ៏តក់ស្លត់យ៉ាងខ្លាំងចំពោះក្មេងស្រីម្នាក់ដែលថ្មឺៗនេះ បានបាត់បង់ជីវិតដោយសារការឆ្លងជំងឺពីសត្វឆ្មាដែលមានជំងឺ។ សូមមេត្តាការពារគ្រួសារ ព្រមទាំងសត្វរបស់អ្នក ដោយការចាក់វាក់សាំងការពារសត្វឆ្មា ឬឆ្កែរបស់អ្នក។
សូមកុំភ្លេចថាយើងខ្ញុំមានការផ្តល់សេវាចាក់វាក់សាំងការពារជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃ។ នាំសត្វចិញ្ចឹមរបស់អ្នកមកជួបយើងខ្ញុំ ហើយយើងខ្ញុំនឹងធ្វើការក្រៀវ ព្រមទាំងចាក់វាក់សាំងដោយឥតគិតថ្លៃ ដែលអាចធ្វើឱ្យសត្វរបស់អ្នកមានសុខភាពល្អ និងការពារគ្រួសាររបស់អ្នកពីជំងឺឆ្កែឆ្កួតផងដែរ។
ប្រសិនបើអ្នកត្រូវសត្វឆ្កែ ឬ ឆ្មាខាំ សូមអនុត្តតាមការណែនាំរបស់វិទ្យាស្ថានប៉ាស្ត័រកម្ពុជា ហើយប្រញាប់ធ្វើការលាងសម្អាតរបួសភ្លាមៗ។ មិនត្រូវរុំ ឬ បិទរបួសឡើយហើយប្រញាប់អញ្ជើញទៅរកគ្លីនិកប៉ាស្ត័រដើម្បីទទួល បានការចាក់ថ្នាំ បង្ការជំងឺឆ្កែឆ្កួតជាបន្ទាន់។ មិនមែនសុទតែគ្រប់គ្នាដែលត្រូវបានសត្វឆ្កែខាំនឹងអាចឆ្លងជំងឺឆ្កែឆ្កួតនោះទេ ហើយមានវិធីជាច្រើនដែលអ្នកអាចអនុត្តដើម្បឺការពារខ្លួនអ្នកបាន។ យើងខ្ញុំសង្ឃឹមថាឧបទ្ទវហេតុនេះនឹងមិនរារាំងអោយប្រជាជនបន្តជួយសត្វដែលរស់នៅតាមចិញ្ចើមផ្លូវទៀតនោះទេ។
ទំនាក់ទំនងលេខទូរស័ព្ទ ៖ 012 340 114
ឬចូលទៅកាន់ ហ្វេសប៊ុកផេច ៖ Animal Rescue Cambodia