ខណៈដែលយើងត្រូវសត្វ សុនក ខាំ តើយើងគួរធ្វើដូចម្ដេច?
1-ប្រញាប់លាងមុខរបួសឱ្យបានលឿនបំផុតជាមួយសាប៊ូ និងទឹកស្អាតឱ្យបានច្រើនដង លាងគ្រប់កន្លែងដែលត្រូវរបួស និងលាងឱ្យស្អាតចូលជ្រៅទាំងក្នុងសាច់របួស។ ជូតមុខរបួសឱ្យស្ងួត ប្រើប្រាស់ថ្នាំសម្លាប់មេរោគដូចជា Povidone-iodine ឬអាល់កុលសម្លាប់មេរោគ ជាដើម។
2-ត្រូវសង្កេតមើល និងស្គាល់អំពីលក្ខណៈប្រភេទសត្វដែលបានខាំ រួមទាំងស៊ើបអំពីប្រវត្តិសត្វ ចេញពីម្ចាស់ដែលបានចិញ្ចឹម ដើម្បីឱ្យកាន់តែជ្រាបច្បាស់ថា សត្វចិញ្ចឹមនោះ មានប្រវត្តិចាក់វាក់សាំងការពារពិសសត្វឆ្កួតដែលឬទេ? និងសង្កេតអាការសត្វដែលបានខាំក្នុងរយៈពេល 10 ថ្ងៃ ថាតើ វាមានសុខភាពបែបម៉េច? មានរោគជំងឺសត្វឆ្កួត ឬមានពិសដែលឬទេ? ក៏ប៉ុន្ដែបើសត្វសុនកនោះខាំមនុស្ស ហើយវាស្លាប់ ត្រូវយកទឹកមាត់របស់វា មកពិនិត្យដូចគ្នា។
3-ត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីចាក់ថ្នាំ និងព្យាបាលឱ្យបានទាន់ពេល និងត្រឹមត្រូវ។ ប្រសិនបើមានអាការឆ្លងពីពិសឆ្កែឆ្កួតនៅពេលត្រូវខាំ ឬខ្វាច នោះគ្រូពេទ្យនិងធ្វើការពិនិត្យ ហើយចាក់វាក់សាំងការពារជំងឺឆ្កែឆ្កួត រួមទាំងវ៉ាក់សាំងជំងឺតតាណូស និងថ្នាំសម្លាប់មេរោគ។ ក្រៅពីនេះ ក៏មានករណីដែលឆ្លងរោគជំងឺឆ្កែឆ្កួតកម្រិតធ្ងន់ នោះគ្រូពេទ្យជំនាញនឹងពិចារណាឱ្យប្រើប្រាស់ថ្នាំ Rho(D) immune globulin ដែលមានប្រព័ន្ធការពារមេរោគពិសសត្វ រួមទាំងវាក់សាំងការពារជំងឺឆ្កែឆ្កួត 4-5 ដង ដែលជាប្រភេទវាក់សាំងការពារកម្រិតខ្ពស់ វាចាក់បានគ្រប់វ័យរួមទាំង ក្មេងតូច និងស្ដ្រីមានគភ៌។ វាំងសាំងប្រភេទនេះវាអាចជួយការពារមេរោគឆ្កែឆ្កួតបានយ៉ាងមានប្រសិទ្ធភាព ទៅតាមការណាត់ជួបរបស់គ្រូពេទ្យ។
ចុះករណីដែលសត្វឆ្មាខាំ តើយើងគួរធ្វើដូចម្ដេច? តើបានហុចផលអាក្រក់ដល់អាយុជីវិតដែរឬទេ ?
1-នៅពេលឆ្មាខាំ បើទោះជាឆ្មានោះបានចាក់វាក់សាំងគ្រប់ចំនួនហើយក៏ដោយ ឬបានចិញ្ចឹមបង្ខាំងនៅផ្ទះល្អយ៉ាងណាក៏ដោយ មនុស្សដែលត្រូវឆ្មាខាំ ត្រូវទៅចាក់វាក់សាំងការពារជំងឺពិសសត្វឆ្កួតរហូត ដែលនេះគឺជាដំណាក់កាលការពារពីរជាន់ ពោលការពារពីរត្រួតគឺ double precautions ដែលសាកលលោកបានប្រើប្រាស់វិធីនេះ។
2-អង្គការអនាម័យពិភពលោកបានណែនាំឱ្យសង្កេតមើលអាការរបស់ឆ្មា ចំនួន 10 ថ្ងៃ ព្រោះឆ្មាខ្លះ មានពិសសត្វឆ្កួតក្នុងទឹកមាត់ និងមានឆ្មាខ្លះ អាចរស់បានលើសពី 10 ថ្ងៃថែមទៀតផង។ ការសង្កេតនេះ ឆ្មាដែលគ្មានកើតបញ្ហាជំងឺពិសសត្វឆ្កួត គឺមានតែឆ្មាដែលមានប្រវត្តិចាក់វាក់សាំងតែប៉ុនណោះ ហើយបានចាក់យ៉ាងហោចណាស់ 2 ដងក្នុងមួយឆ្នាំ មិនឱ្យហួស 6ខែ ដែលចាប់ផ្ដើមចាក់ដំបូងគឺ នៅពេលឆ្មាមានអាយុ 3 ខែ។
3-ត្រូវយកទឹកមាត់ឆ្មាទៅឱ្យពេទ្យពិនិត្យ ដើម្បីស្វែងរកមេរោគពិសសត្វឆ្កួត ។ នៅពេលត្រូវឆ្មាខាំ ត្រូវលាងរបួសឱ្យបានច្រើនដងជាមួយសាប៊ូ និងទឹកស្អាតឱ្យបានច្រើនដង។ លាបថ្នាំសម្លាប់មេរោគឱ្យបានលឿនបំផុត។
4-ប្រសិនបើ មានអាការហើម ឬអាការគ្រុនក្ដៅ ឬអាការផ្សេងៗទៀត ត្រូវប្រញាប់ទៅរកគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីធ្វើការព្យាបាល។
5-ពិសរបស់ឆ្មាដែលឆ្លងរោគសត្វឆ្កួត គឺអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត។ ដូច្នោះអ្នកត្រូវប្រញាប់ទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ត្រូវខាំ៕