
មហារីកស្បែក ភាគច្រើនកើតចំពោះបុរសដែលមានស្បែកខូច ដូចជា ស្បែករលាក ស្បែកខ្នងឡើងមុនច្រើន ឬកន្ទួលក្រហមនៅលើស្បែក និងអាចកើតមានចំពោះមនុស្សប្រុសដែលមានជំងឺប្រចាំកាយរាល់ថ្ងៃ ដែលធ្វើឱ្យលោកអ្នកខាតបង់ថវិកាជាច្រើនក្នុងការពិតនិត្យ និងព្យាបាលជំងឺ។ ការហុចផលចំពោះសុខភាពនៅពេលបច្ចុប្បន្ននេះ អាចបណ្ដាលមកពីស្បែកដែលខូចដោយសារកាំរស្មីព្រះអាទិត្យ។ មានមនុស្សជាច្រើនបានប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃ ដែលអាចការពារស្បែកបានមួយកម្រិតតែប៉ុណ្ណោះ តែវាមិនអាចការពារស្បែកបានទាំងអស់នោះទេ។ ការលាបឡេការពារកម្ដៅថ្ងៃ វាអាចមានប្រសិទ្ធភាពការពារបានក្នុងមួយម៉ោង និងអាចការពារបានតែកាំរស្មីព្រះអាទិត្យតែប៉ុណ្ណោះ វាមិនបានជួយការពារស្បែកមិនឱ្យកើតជំងឺមហាស្បែកបានឡើយ។
ជាការពិតណាស់ កាំរស្មីព្រះអាទិត្យក៏បានផ្ដល់វីតាមីនមួយចំនួនដល់ស្បែកយើងបានដែរតែចំពោះតែកាំរស្មីដែលមានកម្ដៅខ្សោយស្រាលៗទេ (កាំរស្មីព្រះអាទិត្យនៅមុនម៉ោង9ព្រឹក) មិនមែនជាកាំរស្មីដែលក្ដៅខ្លាំងនោះទេ។ កាលណាស្បែកត្រូវកម្ដៅកាំរស្មីខ្លាំងពេក អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ស្បែក និងហុចផលមិនល្អចំពោះសុខភាពស្បែក ដូចជា ការអាំងស្បែកនៅក្រោមពន្លឺថ្ងៃក្ដៅខ្លាំងជាដើម។
បុរសគួរតែការពារស្បែករបស់ខ្លួនឱ្យបានល្អ គឺត្រូវថែឱ្យបានខ្ជាប់ខ្ជួនដូចនារីៗដែរ ព្រោះគ្រោះថ្នាក់នៃជំងឺមហារីកស្បែកគឺអាចកើតមានចំពោះបុរសច្រើនជាងនារីៗ ដោយសារទង្វើធ្វេសប្រហែសរបស់ពួកគេ។ កត្តាដែលលោកអ្នកគួរដឹងពីវិធីការពារស្បែក និងមូលហេតុនៃការបង្កឱ្យកើតជំងឺមហារីកស្បែក និងវិធីការពារស្បែករបស់បុរសមិនឱ្យកើតជំងឺមហារីកស្បែកតាមបែបធម្មជាតិរួមមានដូចជា ៖

1. ភាពតានតឹង: សូមកុំកង្វល់ថា បុរសមិនអាចប្រើឡេលាបការពារកម្ដៅថ្ងៃឱ្យសោះ ភាពតានតឹងមួយនេះកាន់តែធ្វើឱ្យលោកអ្នកមានកង្វល់នៅក្នុងចិត្តទៅវិញទេ ហើយវាក៏ជាកម្លាំងជំរុញមួយឱ្យកើតមានជំងឺមហារីកស្បែកបានយ៉ាងងាយផងដែរ។
2. សារធាតុអង់ទីអុកស៊ីដង់: សារធាតុដែលអាចការពារការហុចផលពីអង់ទីអុកស៊ីដង់រួមមាន ផ្លែឈើ បន្លែ ជាពិសេសបន្លែស្លឹកប្រភេទខ្លះដែលមានផ្ទុកនូវសារធាតុការពារអង់ទីអុកស៊ីដង់។
3. ទទួលទានវីតាមីនល្អចំពោះសុខភាពស្បែក: ទទួលទានអាហារដែលមានសាធាតុចិញ្ចឹមឱ្យបានគ្រប់គ្រាន់ដូចជា វីតាមីន C និង E ដែលវាអាចការពារស្បែករបស់លោកអ្នកបាន ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ទទួលទានអាហារណាដែលមានសារធាតុ អូមេហ្កា 3 ឱ្យបានច្រើន។
4. ចៀសវាងសារធាតុគីមី: ចៀសវាងការប្រើប្រាស់សារធាតុគីមីដែលមានគ្រោះថ្នាក់ចំពោះស្បែក ដូចជា ឡេលាយ សាប៊ូផុតអាយុកំណត់ជាដើម ព្រោះវាមានគ្រោះថ្នាក់ខ្លាំងចំពោះសុខភាពស្បែក។
5. ចៀសវាងស្ថិតក្រោមកម្តៅថ្ងៃរយៈពេលយូរ: ចៀសវាងការអនុញ្ញាតឱ្យស្បែករបស់លោកអ្នកត្រូវជាមួយនឹងកម្ដៅថ្ងៃខ្លាំង ឬស្ថិតនៅក្រោមកម្តៅថ្ងៃក្នុងរយៈពេលយូរជាដើម៕
