ជាទូទៅគេតែងច្រើននិយាយថាចំណុច G គឺជាកន្លែងសំខាន់បំផុតនៅក្នុងប្រតិបត្តិការសិច ឬតណ្ហាផ្លូវភេទសម្រាប់នារីៗ ដែលមនុស្សតែងនាំគ្នាហោះថា ឆ្តេញ (Clitoris)។ ប៉ុន្តែតើ “របស់” នោះនៅឯណា? ហេតុអ្វីបានជាអ្នកស្រាវជ្រាវឱ្យតម្លៃខ្ពស់មេ្ល៉ះ ខណៈពេលដែលមនុស្សភាគច្រើនមិនបានយល់ដឹងច្បាស់ពីវាផងនោះ? តាមពិតចំណុច G ឬ “ឆ្ដេញ” នេះ វាស្ថិតនៅក្រោមឆ្អឹងថ្ងាស់នៃប្រដាប់ភេទ ប៉ុន្តែបើសម្លឹងមើលពីក្រៅវាដូចជាឡេវអាវមួយរាងពើតឡើងបន្តិច។ នៅក្នុងនោះមានផ្ទុកនូវចុងសរសៃប្រសាទដ៏ច្រើនដែលអាចឡើងរឹងហើយតម្លើងទំហំផ្ទៃដល់ទៅទ្វេដង។
តាមការពិសោធន៍ ឆ្តេញ (Clitoris) ថ្វីបើវាតូច ហើយកប់ចូលក្នុងជ្រៅក៏ដោយ តែវាត្រូវបានធ្វើការស្រាវជ្រាវវិភាគយ៉ាងច្រើនពីសមត្ថភាពដែលនាំមកនូវតម្រេកតណ្ហាកំពូលរបស់នារី។ លោកវេជ្ជបណ្ឌិត និងជាអ្នកតណ្ហាវិទ្យាសញ្ជាតិបារាំង Gerard Leleu បានសរសេរសៀវភៅដ៏ល្បីៗជាច្រើនពីតណ្ហាវិទ្យារហូតដល់ថ្នាក់គេហៅគាត់ថាជាអ្នកនាំពាក្យរបស់ក្តីទន្ទឹងរង់ចាំរបស់ស្ត្រីទាំងឡាយ ខណៈដែលលោកបានចំណាយពេលវេលាសិក្សាយ៉ាងល្អិតល្អន់អំពីឆ្តេញ។ នៅក្នុងនិក្ខេបបទស្រាវជ្រាវនោះលោកបានសន្និដ្ឋានថាឆ្តេញ គឺជាផ្នែកដ៏អស្ចារ្យមួយដែលមិនត្រឹមតែនាំមកនូវអារម្មណ៍ត្រេកត្រអាលមួយភ្លែតប៉ុណ្ណោះទេ តែវាបានស្រោចស្រពទៅលើ ផ្លូវភេទស្ត្រីឱ្យមាំមួនទៀតផង។ ដូច្នេះ លោកមិនស្តីបន្ទោសទៅលើការ “ស្វ័យសម្រេចកាម” របស់នារីៗទេថែមទាំងចាត់ទុកថានេះជាទង្វើស្វែងយល់ពីខ្លួនឯងរាវរកឃើញនូវចំណុចត្រេកត្រអាលដែលត្រូវបានលាក់កំបាំង។ ជាក់ស្តែងមានកំណត់ត្រាថាមានស្ត្រីប្រមាណ 95% អាចឡើងដល់ “កំពូល” ក្នុងរង្វង់តែប៉ុន្មាននាទីក្រោយពីត្រូវបានរំញោចដោយខ្លួនឯង។ នេះឯងក៏ជាសមាមាត្រក្នុងការរួមភេទជាមួយដៃគូប្រសិនបើដៃគូអនុវត្តបាននូវការ “បើកឆាក” ត្រឹមត្រូវតាមបទដ្ឋាន “រំញោច” នោះ។ ប្រការគួរឱ្យសោកស្តាយគឺបុរសដើមទ្រូង5ហត្ថជាច្រើនមិនអាចយល់នូវកាតព្វកិច្ចសំខាន់មួយនេះ។
បើតាមលោកវេជ្ជបណ្ឌិត Gerard Leleu បានឱ្យដឹងទៀតថាស្ត្រីគ្រប់រូបសុទ្ធសឹងមាន “ពហុកំពូល” ពីទីតាំងបញ្ចេញនូវអារម្មណ៍ត្រេកត្រអាល។ ស្ត្រីពុំត្រឹមតែមានអារម្មណ៍ត្រេកត្រអាលនៅត្រង់ចំណុចឆ្តេញ (Clitoris) ប៉ុណ្ណោះទេតែវានៅរួមទាំងទ្វារមាសផងដែរ។ ទំនាក់ទំនងរវាងចំណុចត្រេកត្រអាលទាំង2នេះមានភាពស្អិតរមួតណាស់។ ប្រសិនបើឆ្តេញដើរតួនាទីដាស់ “ទេពអប្សរក្នុងព្រៃឱ្យភ្ញាក់” នោះទ្វារមាសគឺជាដំណើរឈានទៅកាន់តម្រេកកំពូល។ ប្រសិនបើអ្នកចង់ទទួលបានផលត្រេកត្រអាលទាំង2នេះវាតម្រូវឱ្យមានការចែករំលែក និងស្វែងយល់ពីគ្នា។ ការសិក្សាស្រាវជ្រាវរបស់បណ្ឌិត Leleu គឺជាសារមួយផ្ញើដល់គូស្នេហ៍ទាំងឡាយថាការនៅស្ងៀម ឬអៀនខ្មាស គឺជាទង្វើខុសឆ្គង ហើយវាក៏ជាការក្រវាត់ចោលដោយខ្លួនឯងនូវសិទ្ធិទទួលបានសុភមង្គលក្នុងតម្រេកតណ្ហានៃអាពាហ៍ពិពាហ៍៕