
គ្រាន់តែចូលដល់រដូវក្តៅភ្លាម អារម្មណ៍ក្តៅស្អុះស្អាប់ក៏ចូលមកដល់ដែរ។ សក់វែងពិតជាស្រស់ស្អាត តែបើនិយាយពីអាកាសធាតុវិញ គឺមិនអំណោយផលដល់ភាពស្រស់ស្អាត និងការទម្លាក់សក់រសាយសោះ! បើអីុចឹង តោះនាំគ្នាលេងម៉ូដសក់ខ្លីម្តងមើល៎! សូមពិនិត្យមើលម៉ូដសក់ដែលមាននៅក្នុងទំព័រម៉ូដសក់ ឡារ៉ែន ហើយជ្រើសរើសម៉ូដសក់ដែលអ្នកស្រឡាញ់ពេញចិត្ត តែកុំភ្លេចយករូបភាពទៅបង្ហាញជាងកាត់សក់ផងណា៎ ប្រយ័ត្នកាត់ហើយម៉ូដមិនដូចគ្នានាំតែខកចិត្ត។ កុំភ្លេចសុំការណែនាំពីជាងកាត់សក់ជំនាញផងណា៎! ព្រោះម៉ូដសក់ខ្លះស្រស់ស្អាតណាស់ តែមិនត្រូវជាមួយនឹងទម្រង់មុខ និងស្ទីលរបស់អ្នកក៏អាចថាបានដែរ។ ដូច្នេះសូមទទួលយោបល់ពីអ្នកជំនាញ និងធ្វើការសម្រេចចិត្តឱ្យបានច្បាស់ មុននឹងកាត់សក់ខ្លីដើម្បីឱ្យអារម្មណ៍ស្រស់ស្រាយនារដូវក្តៅនេះ។ ទោះយ៉ាងណា ក៏សក់គង់តែដុះវែងវិញទេ តែឱកាសលេងម៉ូដសក់ខ្លីឱ្យត្រូវជាមួយពេលវេលា និងអាកាសធាតុគឺមួយឆ្នាំមានតែនៅក្នុងរដូវក្តៅនេះទេ។ ដូច្នេះកុំខ្លាចក្នុងការផ្លាស់ប្តូរស្ទីលម៉ូដសក់របស់អ្នកអីណា៎! តោះកាត់សក់ខ្លីបែបទាន់សម័យសម្រាប់រដូវក្តៅនេះ៕

