ជឿជាក់ថា សុភាពនារីទាំងឡាយពិតជាមានក្ដីបារម្ភច្រើនពីបញ្ហាស្បែកឡើងអាចម៍រុយខ្លាំងនៅក្នុងអំឡុងពេលរដូវក្ដៅ។ ត្រូវកម្ដៅថ្ងៃខ្លាំងបណ្ដាលឱ្យស្បែកឆាប់ខូច ឆាប់ជាំខ្មៅ ខ្លះទៀតសង្កេតឃើញមានឡើងអាចម៍រុយពេញខ្លួន និងស្បែកមុខ ជាហេតុបណ្ដាលឱ្យអ្នកមិនសប្បាយចិត្តនោះទេ។ ទោះបីជាអ្នកប្រាថ្នាចង់បានសម្រស់ស្រស់ស្អាត ប៉ុន្ដែវាមិនមែនសុទ្ធតែបានសមដូចបំណងនោះទេ ដូច្នេះទស្សនាវដ្ដី ឡារ៉ែន សូមរៀបរាប់ពីរបៀបងាយៗបំផុតដែលធ្វើឱ្យស្បែករបស់អ្នកនៅតែស្រស់ថ្លា និងជួយកម្ចាត់អាចម៍រុយ ទោះបីជាមានអាកាសធាតុក្ដៅយ៉ាងណាក៏ដោយ។
1. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើពិតជាងាយស្រួលណាស់ វាមានប្រយោជន៍លើសលប់ចំពោះសម្រស់ស្បែកមុខរបស់អ្នក។ ប្រទាលកន្ទុយក្រពើសម្បូរទៅដោយជាតិទឹក ជួយសម្អាតស្បែកបំបាត់មុខ និងការរលោក ព្រមទាំងជួយសម្រាលបញ្ហាស្បែកផ្សេងៗ ធ្វើឱ្យស្បែកសរលោងទៀតផង វាក៏ជួយកម្ចាត់ស្នាមអាចម៍រុយថែមទៀតផង។ អ្នកគ្រាន់តែយកជែលប្រទាលកន្ទុយក្រពើលាបលើស្បែកមុខរបស់អ្នក ទុកចោល20នាទីរួចលាងទឹកចេញជាការស្រេច។ ការធ្វើបែបនេះមានប្រយោជន៍ចំពោះស្បែករបស់អ្នកខ្លាំងណាស់តែត្រូវប្រើរយៈពេលយូរបន្តិច វាអាស្រ័យលើការព្យាយាមរបស់អ្នក។
2. ទឹកដោះគោស្រស់
ទឹកដោះគោសម្បូរទៅដោយជាតិកាល់ស្យូម និងសារធាតុល្អជាច្រើនជួយដល់ស្បែក ប្រឆាំងនឹងការរលាក ធ្វើឱ្យស្បែកភ្លឺថ្លារលោងចែងចាំង វាក៏ត្រូវបានគេចាត់ទុកថាជាឱសថជួយព្យាបាលអាចម៍រុយនៅលើស្បែកផងដែរ។ អ្នកគ្រាន់តែយកសំលីផ្តិតទឹកដោះគោស្រស់មកជូតសម្អាតស្បែកមុខ ទុកចោលរយៈពេល10នាទី រួចលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។
3. ទឹកក្រូចឆ្មារ
ទឹកក្រូចឆ្មារសម្បូរទៅដោយអាស៊ីតនីទ្រិច និងវីតាមីន C ជាច្រើន ជួយថែរក្សាស្បែកឱ្យស្រស់ថ្លាបំបាត់មុន ជាំខ្មៅដោយសារកម្តៅថ្ងៃ និងជួយបំបាត់អាចម៍រុយបានទៀតផង។ អ្នកគ្រាន់តែយកទឹកក្រូចឆ្មារមកលាបលើផ្ទៃមុខជាពិសេសនៅកន្លែងដែលមានអាចម៍រុយ រួចទុកចោលប្រហែលជា5នាទី ចាំលាងសម្អាតជាមួយទឹកធម្មតាជាការស្រេច។ វិធីនេះ បើអ្នកមានបញ្ហាស្បែកមុខស្ងួត អ្នកមិនគួរអនុវត្តនោះទេ ព្រោះវាអាចធ្វើឱ្យអ្នកស្បែកមុខរបស់អ្នកងាយរលាករោល និងឡើងក្រហម។
4. ទឹកដោះគោជូរ
គឺជាទឹកដោះគោដែលសម្បូរទៅដោយសារជាតិចិញ្ចឹមច្រើនដូចជា IgA, IgC, IgM គឺជាសារជាតិដែលអាចការពារការឆ្លងមេរោគ ប្រឆាំងនឹងបាក់តេរី ជារូបមន្តល្អបំផុតសម្រាប់ជួយឱ្យស្បែកសតាមបែបធម្មជាតិ។ ចំនួន IgC នៅក្នុងទឹកដោះគោជូរមានខ្ពស់រហូតដល់ទៅ200% បើធៀបនឹងទឹកដោះគោធម្មតា ព្រោះនៅក្នុងទឹកដោះគោជូរសម្បូរទៅដោយ Protein, Vitamins, Magnesium, Zinc និង Calcium មានប្រយោជន៍ក្នុងការជួយរក្សាសំណើមល្អបំផុតសម្រាប់ស្បែក។ គុណប្រយោជន៍ពិសេសៗរបស់សារធាតុទាំង4ប្រភេទដូចបានរៀបរាប់ខាងលើមានដូចជា ៖
• ជួយបំបែកកោសិកាមេកានិចម៉ដ្ឋទន់រលោង និងងាយស្រួល ជំនួយការជំរុញដំណើរ-ការរបកនៃកោសិកាស្បែកដែលខូចខាតទន់ខ្សោយ ស្បែកដែលកើតមានស្នាមអុចខ្មៅ អាចម៍រុយ ស្នាមសម្លាក ឬស្នាមជាំមកពីស្នាមពីមុន។ ធ្វើឱ្យស្បែកម៉ដ្ឋរលោង និងស្រស់ស្អាត មានប្រសិទ្ធភាពបានយូរអង្វែង។
• បំបាត់ស្នាមអុចខ្មៅ អាចម៍រុយ មុនគ្រប់ប្រភេទ ប្រើមួយសប្ដាហ៍នឹងឃើញពីប្រសិទ្ធភាព។ បង្ការភាពចាស់ជ្រីវជ្រួញនៃកោសិកាស្បែក ស្ដារឡើងវិញ និងបង្កើតកោសិកាថ្មី។
• ជម្រះស្បែកជ្រៅពីខាងក្នុង កម្ចាត់ជាតិពុលនៅក្នុងស្បែក។
• ស្ដារឡើងវិញនូវកោសិកាស្បែក ការពារភាពចាស់នៃស្បែក ធ្វើឱ្យស្បែកស្រស់ស្អាត។ លើកកម្ពស់ដំណើរការសំយោគប្រូទីនជំរុញការលូតលាស់នៃសារធាតុចិញ្ចឹមដល់ស្បែក។
• Vitamin C និងបណ្ដាសមាសធាតុផ្សេងៗធ្វើឱ្យរលាយស្នាមអុចខ្មៅប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យស្បែកស្រស់ថ្លា ផ្ដល់សំណើមឱ្យស្បែក និងធ្វើឱ្យស្បែកស្រស់ស្អាតឥតខ្ចោះ។
• បង្កើតសារជាតិចិញ្ចឹម និងផ្គត់ផ្គង់សារធាតុចិញ្ចឹមដល់ស្បែកពីខាងក្នុងមក។
• ធ្វើឱ្យស្បែកសស្មើ និងបង្រួមរន្ធញើស៕