ចេកណាំវ៉ា ដំណាំហូបផ្លែពីបុរាណរបស់ខ្មែរយើងដែលចេញផ្លែបានគ្រប់រដូវ ចាស់ៗបុរាណតែងយកមកធ្វើជាអាហារបន្ថែមរួមជាមួយទឹកដោះម្ដាយសម្រាប់ទារក ឯមនុស្សចាស់វិញយកផ្លែចេកទុំជោរមកពិសា ដើម្បីសុខភាព តែមិត្តអ្នកអានដឹងឬទេថា ផ្លែឈើពីបុរាណមួយនេះមានបង្កប់ទៅដោយគុណតម្លៃដែលហួសពីយើងនឹកស្មានទៅទៀត។
1. ផ្លែចេកណាំវ៉ាញ៉ាំពេលនៅខ្ចីព្យាបាលរោគក្រពះ ព្រោះនៅក្នុងផ្លែចេកខ្ចីមានសារធាតុផ្ដល់នូវភាពចត់ដែលហៅថា “ថែមនីន” ជាជាតិអាស៊ីតស្រាលៗ មានឫទ្ធិក្នុងការស្រោបសាច់ក្រពះ និងពោះវៀន តែផ្លែចេកខ្ចីមិនអាចយកមកញ៉ាំឆៅបានភ្លាមៗនោះទេ ត្រូវយកមកចិតជាបន្ទះ ចំហុយស្ងួត និងយកមកកិនលម្អិតជាម្សៅជាមុនសិន។
2. ផ្លែចេកណាំវ៉ាញ៉ាំពេលស្រគាល ហៅថា ញ៉ាំពេលស្ទើរខ្ចីស្ទើរទុំ។ សម្បកមានពណ៌បៃតងលាយលឿង អាចយកមកញ៉ាំបានភ្លាមៗ ដោយក្នុងផ្លែចេកណាំវ៉ាស្រគាលនេះនឹងមានប៉ូតាស្យូមខ្ពស់ មានគុណសម្បត្តិជួយបំពេញជាតិប៉ូតាស្យូមដល់រាងកាយ និងព្យាបាលរោគរាករូសបានយ៉ាងមានប្រសិទ្ធភាព បន្ថែមជាតិកាកសរសៃជួយក្នុងការបន្ទោបង់ និងជួយស្រោបសាច់ក្រពះទៀតផង។
3. ផ្លែចេកណាំវ៉ាញ៉ាំពេលទុំ ជាផ្លែចេកដែលមានពណ៌លឿងស្រស់គួរឱ្យចង់ញ៉ាំ មានសារធាតុ ភែតទីន ដែលបន្ថែមកាកសរសៃ ឬបៃអូទិកពីធម្មជាតិ ធ្វើឱ្យអាចបន្ទោបង់បានស្រួលរាប់បានថាជាថ្នាំជួយក្នុងការបត់ជើងធំដ៏មានប្រសិទ្ធភាព។ ស័ក្តិសមនឹងអ្នកដែលកើតរោគទល់លាមក តែត្រូវទំពាឱ្យល្អិត ព្រោះនឹងមិនធ្វើឱ្យចុកឆ្អល់ពោះ។
4. ផ្លែចេកណាំវ៉ាញ៉ាំពេលទុំជោរ ជាផ្លែចេកដែលមានពណ៌លឿងចាស់ស្រអាប់ៗ សាច់ចេករាងដូចជាជ្រាយៗ ធ្វើឱ្យមនុស្សភាគច្រើនមិនសូវជាចង់ញ៉ាំប៉ុន្មានទេ តែផ្ទុយទៅវិញ ផ្លែចេកណាំវ៉ាទុំជោរនេះបែរជាមានប្រយោជន៍ច្រើនខ្លាំងណាស់ ទាំងជួយបង្កើនភាពប្រឆាំងជំងឺដល់រាងកាយ ធ្វើឱ្យមានបរិមាណគ្រាប់ឈាមសកើនឡើង ដោយសារតែសារធាតុ “Sermerik Fighter” ដែលជួយការពារពីកោសិកាដែលខុសប្រក្រតី ជាពិសេសផ្លែចេកដែលមានស្នាមអុចៗខ្មៅរឹតតែច្រើនរឹតតែល្អ។ សារធាតុអាហារនៅក្នុងផ្លែចេកណាំវ៉ា ប្រកបដោយប្រូតេអុីន កាបូហាយដ្រេត មានជាតិស្ករធម្មជាតិ3 ប្រភេទ គឺ ស៊ូខ្យូស ហ្វ្រុ៊ងថូស និងគ្លុយខូស ដូច្នេះរាងកាយយើងនឹងបានទទួលកម្លាំងថាមពល និងអាចនាំយកទៅប្រើបានភ្លាមៗ មានកាកសរសៃ មានវីតាមីន B1 B2 B3 B6 ម៉ាញេស្យូម និងប៉ូតាស្យូម។
គុណប្រយោជន៍របស់ផ្លែចេកណាំវ៉ា
ញ៉ាំផ្លែចេកណាំវ៉ាក្រោយភ្ញាក់ពីដំណេកភ្លាម រួចសឹមដុសសម្អាតធ្មេញ អាចកាត់បន្ថយក្លិនមាត់បាន ធ្វើបែបនេះបាន1សប្ដាហ៍ នឹងជួយសម្រួលកម្រិតជាតិស្ករក្នុងឈាម ជួយបន្ថយភាពចង់ញ៉ាំអាហារនេះនោះឥតឈប់បាន។ ញ៉ាំចេកហើយមានសេចក្ដីសុខខ្លាំងណាស់ ព្រោះបានជាតិស្ករហ្វ្រ៊ុតថូស ជាជាតិស្ករដែលមិនមែនជាអុីនស៊ូលីន ញ៉ាំមិនដល់5នាទីផងនឹងបានដឹងអំពីសេចក្ដីសុខ ព្រោះជាតិស្ករនឹងឡើងទៅដល់ខួរក្បាល ហើយរាងកាយអាចយកទៅប្រើការបានភ្លាមៗតែម្ដង។ កាត់បន្ថយអាការមួម៉ៅនៅពេលព្រឹក និងជួយបន្ថយអាការមួម៉ៅរបស់ស្ត្រីក្នុងអំឡុងពេលមានវដ្តរដូវ។ ក្រៅពីនោះ នៅជួយព្យាបាលរោគបាក់ទឹកចិត្តស្រងេះស្រងោច និងរោគតានតឹងផ្លូវចិត្តបានទៀតផង ព្រោះផ្លែចេកមានប្រូតេអុីនមួយប្រភេទដែលហៅថា “ធ្រីបតូហ្វេនត៍” ដែលជួយក្នុងការផលិតសារធាតុ សូឡាថូនីន ឬអ័រម៉ូននៃសេចក្ដីសុខដែលជួយសម្រាលអារម្មណ៍បានល្អ មានកាកសរសៃអាហារជួយឱ្យប្រព័ន្ធបន្ទោបង់ដំណើរការប្រក្រតី មានសារធាតុដែកជួយក្នុងការផលិតអុីម៉ូហ្គ្លោប៊ីននៅក្នុងឈាម ដើម្បីព្យាបាលសភាវលោហិតស្លេក ឬអ្នកដែលស្ថិតក្នុងសភាវខ្សោយខ្វះកម្លាំង។
សម្បកផ្លែចេកណាំវ៉ានឹងជួយសម្រាលអាការរមាស់ដែលបណ្ដាលមកពីសត្វល្អិតទិចខាំ កន្ទួលរមាស់បណ្ដាលមកពីសត្វមូសខាំ ដោយសារតែមានឫទ្ធិក្នុងការតតាំងនឹងមេរោគផ្សិត និងប្រឆាំងមេរោគបាក់តេរីដែលធ្វើឱ្យកើតជាខ្ទុះ ដោយគ្រាន់តែយកសម្បកចេកណាំវ៉ាទុំផ្នែកខាងក្នុងមកដុសលាបនៅត្រង់កន្លែងដែលរមាស់តែប៉ុណ្ណោះ។
ឃើញហើយមែនទេថា ចេកណាំវ៉ា ផ្លែឈើក្នុងស្រុកដែលងាយស្រួលរកបាននេះមានគុណតម្លៃមហាសាលចំពោះរាងកាយខ្លាំងណាស់ដូច្នេះចូរនាំគ្នាងាកមកញ៉ាំចេកណាំវ៉ាដើម្បីសុខភាពល្អទាំងអស់គ្នាវិញប្រសើរជាង៕