1. អាការជ្រុះសក់
បើសិនជាអ្នកសម្គាល់ឃើញថា សក់របស់អ្នកជ្រុះច្រើន ឬសក់ទៅជាស្ងួតខ្លាំង មានន័យថា អ្នកមិនមានវីតាមីន E គ្រប់គ្រាន់ក្នុងរាងកាយឡើយ។ វីតាមីន E នឹងជួយសក់កាន់តែរឹងមាំ តាំងពីគល់រហូតដល់ចុង។ អាការកង្វះវីតាមីន E គឺជាការជ្រុះសក់លឿន ឬសក់ស្ងួតខ្លាំង។
2. កោសិកាគ្រាប់ឈាមក្រហមចុះទាប
កោសិកាគ្រាប់ឈាមក្រហម មានសារសំខាន់ណាស់សម្រាប់រាងកាយ ដូច្នេះ នៅពេលវាមានការចុះខ្សោយ ឬថយចុះចំនួននោះ គឺអាចដោយសារតែកង្វះវីតាមីន E នេះហើយ។ វីតាមីន E ផ្តល់ជាប្រូតេអីុនក្នុងកោសិកា ដែលអាចដឹកនាំអុកស៊ីហ៊ែ្សន តាយរយៈអេម៉ូគ្លូប៊ីនបាន។
3. ខ្សោយសាច់ដុំ
ទោះបីជាការខ្សោយសាច់ដុំ អាចជាសញ្ញាមួយរបស់ជំងឺអ្វីផ្សេងក៏ដោយ ក៏វាមិនអាចទាត់ចោល ឬមិនទាក់ទងនឹងជំងឺកង្វះវីតាមីន E ឡើយជាពិសេស អាការនេះកើតមានចំពោះក្មេងៗជំទង់ច្រើនតែម្តង។
4. កើតជំងឺភ្នែកឡើងបាយ
បើសិនជាអ្នកសម្គាល់ឃើញថា ភ្នែករបស់អ្នកប្រែទៅជាល្អក់ មានន័យថា អ្នកខ្វះវីតាមីន E ហើយ។ ជំងឺនេះអាចនឹងកើតឡើងលើភ្នែកទាំងសងខាងតែម្តង។ ដូច្នេះ អ្នកគប្បីគួរទទួលទានវីតាមីន E ឱ្យបានច្រើន តាមតែអាចធ្វើទៅបាន ឬទទួលទានថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
5. ឧស្សាហ៍រមួលក្រពើ
អ្នកដែលខ្វះវីតាមីន E ក្នុងខ្លួន ក៏អាចកើតមានបញ្ហារមួលក្រពើបានដែរ ខណៈដែលពួកគេប្រើសាច់ដុំកំភួនជើងខ្លាំង ហើយវានឹងកើតឡើងជាញឹកញាប់។ បើសិនជាអ្នកសម្គាល់ឃើញបែបនេះច្រើនដង មានន័យថា រាងកាយរបស់អ្នកគឺត្រូវការវីតាមីន E បន្ថែមហើយ។
6. ស្បែកឆាប់ក្លាយ ឬមានរបួសក្រជាសះ
អ្នកអាចប្រាកដថា រាងកាយមានវីតាមីន Eគ្រប់គ្រាន់ ប្រសិនជារបួសអ្នកឆាប់ជាដូចធម្មតា។ តែបើពេលដែលកើតមានរបួស ហើយត្រូវការពេលយូរជាងធម្មតាក្នុងការជាសះវិញនោះ គឺជាសញ្ញាដែលរាងកាយប្រាប់ថា ខ្វះវីតាមីន E ហើយ។
7. ចុះខ្សោយសមត្ថភាពផ្លូវភេទ
អាការមួយផ្សេងទៀតនៃកង្វះវីតាមីន E គឺការថយចុះចំណង់ផ្លូវភេទ លើមនុស្សពេញវ័យ។ នៅពេលអ្នកយល់ថា មិនសូវមានចំណង់ផ្លូវភេទនោះ ចូរគិតដល់កង្វះវីតាមីន E ក្នុងខ្លួនរបស់អ្នកផង៕