អ្នកទាំងឡាយដែលតែងតែមានអាការពិបាកដកដង្ហើម គួរតែចៀសវាងការហាត់ប្រាណនៅខាងក្រៅផ្ទះ និងកាត់បន្ថយការប៉ះពាល់ផ្សែងបារីជាដើម ដើម្បីទប់ទល់នឹងប្រតិកម្មរបស់ផ្លូវដង្ហើម។
អាកាសធាតុត្រជាក់អាចបង្កបញ្ហាធ្ងន់ធ្ងរចំពោះប្រព័ន្ធផ្លូវដង្ហើម។ សីតុណ្ហភាពត្រជាក់ខ្លាំងនឹងធ្វើឱ្យផ្លូវដង្ហើមត្រូវរួមតូច នាំឱ្យកើតមានអាការមួយចំនួន មានដូចជា ពិបាកដកដង្ហើម សំឡេងដង្ហើមពិបាកស្ដាប់ បង្កើនការផលិតជាតិទឹករងៃ និងក្អក។ល។
ដើម្បីកាត់បន្ថយអាការទាំងនេះ អ្នកដែលជួបបញ្ហាអាចអនុវត្តតាមវិធីមួយចំនួនដូចខាងក្រោម នៅពេលអាកាសធាតុត្រជាក់៖
1-ហាត់ប្រាណនៅក្នុងផ្ទះ
2-ពាក់ម៉ាស និងពាក់មួកឱ្យជិតត្រចៀក
3-ចៀសវាងការអាំងភ្លើងដែលមានផ្សែង
4-ចៀសវាងកត្តាផ្សេងៗដែលនាំឱ្យពិបាកដកដង្ហើម មានជាអាទិ៍ ផ្សែងបារី ផ្សែងភ្នក់ភ្លើង ផ្សែងឡាន ចំហាយគីមី ធូលី។ល។
5-លេបថ្នាំទៅតាមវេជ្ជបញ្ជា បើអ្នកមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ
6-ផឹកទឹកឱ្យបានគ្រប់គ្រាន់
7-គ្រប់គ្រងភាពតានតឹងឱ្យបានល្អ