ជាលើកដំបូងហើយដែលអ្នកវិទ្យាសាស្ត្រមួយក្រុមនៅប្រទេសចិន ចិញ្ចឹមតម្រងនោមមានកោសិកាមនុស្សក្នុងអំប៊្រីយ៉ុងសត្វជ្រូក ដែលនេះត្រូវបានគេរំពឹងថា នឹងក្លាយជាវិធីសាស្ត្រជំនួសនៅក្នុងការវះកាត់ប្ដូរសរីរាង្គរបស់មនុស្ស។
លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានវេជ្ជសាស្ត្រ និងសុខភាពក្វាងចូវ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ប្រកាសនៅលើទស្សនាវដ្ដី Cell Stem Cell កាលពីថ្ងៃទី 07 កញ្ញា 2023 បានបង្ហាញអំពីសក្ដានុពលនៃការចិញ្ចឹមសរីរាង្គដើម្បីផ្លាស់ប្ដូរ និងសិក្សាស្រាវជ្រាវនៅលើសត្វជ្រូក។ យោងតាម China Science Net នេះគឺជាលើកដំបូងដែលសរីរាង្គរបស់មនុស្សរីកចម្រើននៅខាងក្នុងរាងកាយសត្វដទៃ។
ក្នុងចំណោមអំប៊្រីយ៉ុងជា 1,800 នៅក្នុងការសិក្សាស្រាវជ្រាវខាងលើ មានអំប៊្រីយ៉ុងចំនួន 5 បានរីកចម្រើនប្រកបដោយជោគជ័យ។ អំប៊្រីយ៉ុងទាំងនេះចិញ្ចឹមតម្រងនោមដែលមានផ្ទុកកោសិកាមនុស្សពី 50 ទៅ 60%។ ក្រុមអ្នកវិទ្យាសាស្ត្រប្រើប្រាស់ឧបករណ៍កែសម្រួលហ្សែន CRISPR ដើម្បីចាត់ចែងហ្សែនចំនួនពីរដែលមានតួនាទីគ្រប់គ្រងការវិវត្តរបស់តម្រងនោម និងកាត់បន្ថយការរីកចម្រើនរបស់កោសិកាជ្រូក។
តម្រងនោមគឺជាមួយក្នុងចំណោមសរីរាង្គដែលត្រូវបានប្ដូរច្រើនជាងគេនៅលើមនុស្ស ប៉ុន្តែកង្វះតម្រងនោមល្អដែលបានពីការបរិច្ចាគកំពុងក្លាយជារឿងលំបាក។ ការចិញ្ចឹមសរីរាង្គមនុស្សក្នុងអំប៊្រីយ៉ុងសត្វមានដោះធំនឹងជាដំណោះស្រាយល្អសម្រាប់បញ្ហានេះ។