អ្នកដែលកើតជំងឺទឹកនោមផ្អែមតែងតែត្រូវបានវេជ្ជបណ្ឌិតណែនាំឱ្យយកចិត្តទុកដាក់លើរបបអាហារប្រចាំថ្ងៃ។ ពួកគេត្រូវបានណែនាំឱ្យចៀសវាងការបរិភោគប្រភេទអាហារដែលមានជាតិផ្អែម ព្រោះអាចធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងខ្ពស់។
ក៏ប៉ុន្តែ ប្រការនោះមិនមែនមានន័យថា អ្នកជំងឺទឹកនោមផ្អែមមិនអាចបរិភោគអាហារសម្រន់បាននោះឡើយ។ មានអាហារសម្រន់ជាច្រើនដែលអ្នកជំងឺទឹកនោមផ្អែមអាចបរិភោគ ពិសេសគឺផ្លែឈើស្រស់។
ខាងក្រោមនេះគឺជាផ្លែឈើស្រស់មួយចំនួនដែលអ្នកជំងឺទឹកនោមផ្អែមអាចបរិភោគបាន៖
ប្រភេទផ្លែប៊ើរី (berry)
ប្រភេទផ្លែប៊ើរី មានផ្ទុកជាតិស្ករតិចតួច និងសម្បូរជាតិសរសៃហ្វាយបឺ ធ្វើឱ្យពួកវាក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម។ ផ្លែឈើដែលស្ថិតក្នុងក្រុមប៊ើរី (berry) រួមមាន ស្ត្រូប៊ើរី (strawberry), រ៉ាសប៊ើរី (raspberry), ប្លូប៊ើរី (blueberry), ឈើរី (cherry)។ល។
ផ្លែប៉ោម
ដោយសារតែសម្បូរជាតិសរសៃហ្វាយប៊ើ និងមានផ្ទុកជាតិស្ករក្នុងកម្រិតទាប ដូច្នេះ ផ្លែប៉ោមក៏ជាជម្រើសល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
ក្រូចពោធិ៍សាត់
ក្រូចពោធិ៍សាត់សម្បូរវីតាមីនសេ ក៏ដូចជាសរសៃហ្វាយប៊ើរ ដូច្នេះវាក៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ក៏ប៉ុន្តែ ប្រការសំខាន់គឺត្រូវបរិភោគក្នុងកម្រិតសមល្មម ព្រោះពួកវាក៏មានផ្ទុកជាតិស្ករ។ ជាការល្អបំផុត អ្នកជំងឺទឹកនោមផ្អែមគួរតែទៅប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ មុននឹងបរិភោគ៕