(សហរដ្ឋអាម៉េរិក)- ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ California ខាងត្បូង ទើបតែបានប្រកាសអំពីឱសថថ្មីមួយប្រភេទដែលអាចព្យាបាលទាំងជំងឺកូវីដ-19 ទាំងជំងឺមហារីកច្រើនប្រភេទ។
យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានប្រកាសលើទស្សនាវដ្ដី Nature Communications សាស្ត្រាចារ្យ Amy Lee នៅសាលាវេជ្ជសាស្ត្រ Keck រួមនឹងមិត្តរួមការងារ បានរកឃើញ GRP78 ដែលជាប្រូតេអ៊ីនមួយប្រភេទមានតួនាទីសំខាន់ក្នុងការឆ្លងរាលដាលនៃវីរុស nCoV និងវីរុសមួយចំនួនទៀត។ ការទប់ស្កាត់ដំណើរការផលិត GRP78 ដោយប្រើប្រាស់ថ្នាំ HA15 នឹងអាចទប់ទល់ការកើនឡើងនៃបរិមាណវីរុស។
ក្រុមអ្នកវិទ្យាសាស្ត្រប្រើប្រាស់ឧបករណ៍ mRNA ដើម្បីទប់ស្កាត់ការផលិតប្រូតេអ៊ីន GRP78 នៅក្នុងកោសិកាសួតរបស់មនុស្ស។ នៅពេលកោសិកាឆ្លង nCoV ពួកវានឹងបង្កើតប្រូតេអ៊ីនបំប្លែងខ្លួន ហើយបរិមាណវីរុសនឹងត្រូវមានកម្រិតទាបជាង និងពិបាកឆ្លងទៅកាន់កោសិកាដទៃជាងមុន។
ក្នុងការសិក្សាស្រាវជ្រាវដោយឡែកមួយទៀត សាស្ត្រាចារ្យ Lee ក៏បានបង្ហាញអំពីប្រសិទ្ធភាពរបស់ថ្នាំ HA15 នៅក្នុងការព្យាបាលជំងឺមហារីកផងដែរ។ ការរកឃើញដែលត្រូវបានប្រកាសកាលពីពេលថ្មីៗកន្លងទៅនៅលើទស្សនាវដ្ដី Neoplasia បង្ហាញថា ការកំណត់គោលដៅទៅលើបណ្ដាប្រូតេអ៊ីនជាក់លាក់ នឹងជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
ការប្រើប្រាស់ថ្នាំ HA15 ជាមួយនឹងថ្នាំ YUM70 អាចទប់ស្កាត់ការផលិត KRAS ដែលជាប្រូតេអ៊ីនបំប្លែងខ្លួន អាចបន្សាបថ្នាំ ឬហៅថា ស៊ាំនឹងថ្នាំ។ ថ្នាំ HA15 និង YUM70 ជួយបង្កើនសមត្ថភាពរស់រានរបស់បណ្ដាកោសិកាលំពែង សួត និងពោះវៀនធំ ដែលឆ្លងជំងឺមហារីក។
មុននោះ ការសិក្សាស្រាវជ្រាវមួយចំនួនក៏បានបង្ហាញថា វ៉ាក់សាំងកូវីដ-19 មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺមហារីក។ មូលហេតុគឺការព្យាបាលដែលសំដៅលើបណ្ដាប្រូតេអ៊ីន និងកោសិកា។ ការស្រាវជ្រាវដែលបានប្រកាសកាលពីថ្ងៃទី 13 ធ្នូ របស់ក្រុមហ៊ុន Moderna បង្ហាញថា វ៉ាក់សាំងព្យាបាលជំងឺមហារីកដែលយោងទៅលើបច្ចេកវិទ្យា mRNA មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ដុំសាច់សាហាវនៅលើស្បែក៕