នេះគឺជាប្រកាសដែលទើបត្រូវបានអង្គការសុខភាពពិភពលោកលើកឡើង នៅពេលជិតឈានចូលដល់ 3 ឆ្នាំ ដែលពិភពលោកបានប្រឈមនឹងការផ្ទុះឆ្លងរាលដាលជំងឺរលាកសួតកូវីដ-19 ដែលបង្កឡើងដោយវីរុស SARS-CoV-2។
ក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនៅ ហ្សឺណែវ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros បានឱ្យដឹងថា តួលេខអ្នកស្លាប់ដោយសារកូវីដ-19 ប្រចាំសប្ដាហ៍ បើទោះជាស្ថិតនៅក្នុងកម្រិតខ្ពស់ ប៉ុន្តែ ស្មើនឹង 1/5 ប៉ុណ្ណោះ ធៀបនឹងមួយឆ្នាំមុន។ ប្រធាន WHO សង្ឃឹមថា អាចប្រកាសបញ្ចប់ស្ថានភាពអាសន្នផ្នែកសុខាភិបាលទូទាំងពិភពលោកដោយសារកូវីដ-19 នៅឆ្នាំក្រោយ។
តាមផែនការ គណៈកម្មាធិការគ្រាអាសន្នស្ដីពីកូវីដ-19 របស់ WHO នឹងពិភាក្សាអំពីគោលការណ៍ដើម្បីប្រកាសបញ្ចប់ស្ថានភាពអាសន្ននៅក្នុងកិច្ចប្រជុំរបស់ស្ថាប័ននេះនៅខែមករា 2023។
យោងតាម WHO បើទោះជាលទ្ធភាពនៃការផ្ទុះឆ្លងអាចនៅមានបន្ត ប៉ុន្តែ ជំងឺរាតត្បាតនេះនឹងមិនដូចគ្រាដំបូងទៀតឡើយ ដោយសារតែចំនួនអ្នកជំងឺត្រូវចូលពេទ្យ និងស្លាប់មានកម្រិតទាបជាងឆ្ងាយ៕