អាជ្ញាធរនូវែលសេឡង់ ទើបតែបានអនុម័តច្បាប់ហាមលក់ថ្នាំជក់ឱ្យមនុស្សកើតក្រោយឆ្នាំ 2008 ជារៀងរហូត ដើម្បីទប់ស្កាត់មនុស្សជំនាក់ក្រោយជក់បារី។
ច្បាប់ថ្មីដែលទើបត្រូវបានអនុម័តកាលពីថ្ងៃទី 13 ធ្នូ 2022 នេះ នឹងមានសុពលភាពចាប់ពីឆ្នាំ 2023។ យោងតាមច្បាប់ថ្មីនេះ ចាប់ពីឆ្នាំ 2023 មនុស្សដែលមានអាយុក្រោម 15 ឆ្នាំ ឬកើតក្រោយឆ្នាំ 2008 នឹងត្រូវបានហាមមិនឱ្យទិញបារីជារៀងរហូត។
ចុងឆ្នាំក្រោយ នូវែលសេឡង់ នឹងដកហូតអាជ្ញាប័ណ្ណ 90% ក្នុងចំណោមលិខិតអនុញ្ញាតដែលបានផ្ដល់ឱ្យអ្នកលក់រាយថ្នាំជក់នៅប្រទេសនេះ។
បុគ្គលដែលបំពានច្បាប់នេះនឹងអាចត្រូវបានពិន័យជាប្រាក់រហូតដល់ 95,000 ដុល្លារអាម៉េរិក។ ច្បាប់នេះក៏តម្រូវឱ្យកាត់បន្ថយសារធាតុ nicotine ក្នុងថ្នាំជក់ផងដែរ ដើម្បីធ្វើឱ្យវាមិនសូវបង្កបញ្ហាញៀន៕