បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា នៅសល់អ្នកជំងឺកូវីដ-១៩ ត្រឹម ១០ នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នេះបើតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា «បច្ចុប្បន្ននេះនៅទូទាំងប្រទេសកម្ពុជាយើង នៅសល់អ្នកជំងឺកូវីដ-១៩ ត្រឹម ១០ នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ។ ហើយថ្ងៃនេះមានអ្នកឆ្លងត្រឹម 0៩ នាក់ប៉ុណ្ណោះ ដោយអ្នកខ្លះកើតហើយគាត់ព្យាបាលនៅតាមផ្ទះ»។
ប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលើកឡើងនៅក្នុង វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី ៦ នៅ ដែលធ្វើឡើងនៅ មជ្ឈមណ្ឌលពិព័រណ៌ជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ កញ្ញា ២០២២។