កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មី ចំនួន ២៨ នាក់ ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ១៨ ខែសីហា ២០២២។
ក្នុងអំឡុងពេលដដែល ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន ៤០ នាក់បានជាសះស្បើយ និង មិនមានករណីស្លាប់ថ្មី ដោយសារជំងឺនេះនៅឡើយ។
គិតមកដល់បច្ចុប្បន្ន កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹងកូវីដ-១៩ សរុបចំនួន ១៣៧,៣៧៧ នាក់ ក្នុងនោះមាន ៣,០៥៦ នាក់បានបាត់បង់ជីវិត។