កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មី ចំនួន ៣៦ នាក់ ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ១៥ ខែសីហា ២០២២ ក្នុងនោះមានករណីឆ្លងក្នុងសហគមន៍ចំនួន ៣៦ នាក់។
ក្នុងអំឡុងពេលដដែល ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន ២៤ នាក់បានជាសះស្បើយ និង មិនមានករណីស្លាប់ថ្មី ដោយសារជំងឺនេះនៅឡើយ។
គិតមកទល់ពេលនេះ កម្ពុជា មានករណីឆ្លងសរុបចំនួន ១៣៧,៣០០ នាក់, ករណីជាសះស្បើយចំនួន ១៣៣,៩៨២ នាក់ និងករណីស្លាប់សរុបចំនួន ៣,០៥៦ នាក់។