កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មី ចំនួន ២៥ នាក់ ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ០៨ ខែសីហា ២០២២ ក្នុងនោះមានករណីឆ្លងក្នុងសហគមន៍ចំនួន ២៥ នាក់។
ក្នុងអំឡុងពេលដដែល ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន ៥៤ នាក់បានជាសះស្បើយ និងមិនមានករណីស្លាប់ថ្មី ដោយសារជំងឺនេះនៅឡើយ។