កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មី ចំនួន ១៤ នាក់ទៀត ក្នុងអំឡុង ២៤ ម៉ោងនៃថ្ងៃទី ១៤ ខែកក្កដា ២០២២ ដែលទាំងនេះសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍។
ក្នុងអំឡុងពេលដដែល ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន ៨ នាក់ បានជាសះស្បើយ និងមិនមានករណីស្លាប់ថ្មីដោយសារជំងឺនេះនៅឡើយ។