ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ២៨ ខែមិថុនា ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ១០នាក់ ដែលក្នុងនោះមាន ៨ នាក់ជាករណីឆ្លងក្នុងសហគមន៍ នេះបើតាម ក្រសួងសុខាភិបាល។
អ្នកដែលត្រូវបានរកឃើញថាមានផ្ទុកវីរុសបង្កជំងឺកូវីដ-១៩ ដែលទើបត្រូវបានប្រកាសនេះ សុទ្ធតែវិមាននឹងវ៉ារ្យ៉ង់ អូមីក្រុង។
នៅក្នុងសារជាសំឡេងដែលបានផ្សព្វផ្សាយកាលពីយប់ម្សិលមិញ (២៨ មិថុនា) សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងករណីវិជ្ជមាននឹង កូវីដ-១៩ ដែលទើបត្រូវបានរកឃើញដោយការធ្វើតេស្ត PCR បានកើតឡើងចំពោះពលរដ្ឋដែលត្រៀមចាកចេញពី កម្ពុជា និងអ្នកដំណើរដែលទើបចូលមកកាន់ កម្ពុជា។ ជាងនេះ ក៏មានករណីខ្លះត្រូវបានរកឃើញដោយការធ្វើតេស្តរហ័សផងដែរ។