ក្នុងអំឡុង ២៤ ម៉ោងនៃថ្ងៃទី ២០ មេសា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង កូវីដ-១៩ ចំនួន ២៩ នាក់ ដែលសុទ្ធតែជាប្រភេទ អូមីក្រុង ក្នុងនោះមានករណីឆ្លងក្នុងសហគមន៍ ២២ នាក់ និងអ្នកដំណើរពីបរទេស ៧ នាក់។
តួលេខអ្នកវិជ្ជមានថ្មីខាងលើនេះ ខ្ពស់ជាងជិតពាក់កណ្ដាល បើធៀបនឹងថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ ពោលគឺក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ១ ថ្ងៃ។ នៅថ្ងៃទី ១៧ មេសា កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ ចំនួន ១៦ នាក់ ដែលសុទ្ធតែជាប្រភេទ អូមីក្រុង និងជាករណីឆ្លងក្នុងសហគមន៍។