របកគំហើញ​ថ្មី​អាច​ព្យាបាល​មហារីក ដោយ​មិន​ប៉ះពាល់​សុខភាព៖ បញ្ជូន និង​បញ្ជា​បាក់តេរី​តាមរយៈ​រលក​សំឡេង ឱ្យទៅ​កម្ចាត់​កោសិកា​ជំងឺ

ក្រុម​អ្នកស្រាវជ្រាវ​នៅ Caltech បានធ្វើ​ការកែប្រែ​បាក់តេរី E. coli និង​រំញោច​វា​ដោយ​ប្រើ​រលក​សំឡេង​អ៊ុ​ល​ត្រា​សោ​ន (Ultrasound គឺជា​រលក​សំឡេង​ដែលមាន​ហ្វ្រេ​កង់​ខ្ពស់ជាង​កម្រិត​អតិបរមា​ដែល​ត្រចៀក​មនុស្ស​អាច​ស្ដាប់ឮ) ដើម្បីឱ្យ​វា​បញ្ចេញ​សារធាតុ​គីមី​កម្ចាត់​កោសិកា​មហារីក ប៉ុន្តែ មិន​ប៉ះពាល់​ដល់​កោសិកា​ធម្មតា។

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ វិទ្យាស្ថាន​បច្ចេកវិទ្យា California (Caltech) សហរដ្ឋ​អាម៉េរិក បាន​រកឃើញ​វិធីសាស្ត្រ​ល្អ​ជាង​មុន នៅក្នុង​ការព្យាបាល​ជំងឺមហារីក។ ជំនួស​ឱ្យ​ការសម្លាប់​ទាំង​ឫស​សក់​ដូច​ទៅនឹង​ការព្យាបាល​ជំងឺមហារីក​នាបច្ចុប្បន្ន ក្រុម​អ្នកវិទ្យាសាស្ត្រ អាច​ប្រើប្រាស់​រល​សំឡេង បញ្ជា​ទៅលើ បាក់តេរី ដែល​ត្រូវបាន​កែប្រែ​ហ្សែ​ន ឱ្យ​ផ្ដោតទៅលើ​តែ​ការស្វែងរក និង​កម្ចាត់​កោសិកា​មហារីក។

នៅក្នុង​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Communications ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​បន្ទប់ពិសោធន៍​របស់​សាស្ត្រាចារ្យ Mikhail Shapiro ឱ្យដឹងថា ពួកគេ​បាន​អភិវឌ្ឍ​បាក់តេរី Escherichia coli (E. coli) មួយ​ប្រភេទ ដែលមាន​សមត្ថភាព​ពិសេស​អាច​ជ្រៀតចូល​ទៅក្នុង​ដុំ​សាច់​ពក​នៅពេល​ចាក់​បញ្ចូល​ទៅក្នុង​រាងកាយ​អ្នកជំងឺ។ នៅពេល​ទៅដល់​គោលដៅ បាក់តេរី​ទាំងនេះ​នឹង​បញ្ចេញ​ថ្នាំ​ប្រឆាំង​ជំងឺមហារីក បន្ទាប់ពី​ទទួលបាន​រលក​សំឡេង​អ៊ុ​ល​ត្រា​សោ​ន ពី​វេជ្ជបណ្ឌិត។

បាក់តេរី​ប្រភេទ E. coli ដែលមាន​ឈ្មោះថា Nissle ១៩១៧ ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ពិសោធន៍​នេះ។ នៅពេល​ត្រូវបាន​ចាក់​បញ្ចូល​ទៅក្នុង​រាងកាយ បាក់តេរី​ទាំងនេះ នឹង​ចូលទៅ​ពាសពេញ​រាងកាយ ហើយក៏​ត្រូវ​ប្រព័ន្ធ​ការពារ​រាង​កាយ​​សម្លាប់​ចោល​​ទាំងអស់ លើកលែងតែ​បាក់តេរី ដែល​បាន​ចូលទៅក្នុង​ដុំ​សាច់​ពក ជាទី​ដែល​ប្រព័ន្ធ​ការពារ​រាងកាយ​មិនអាច​ធ្វើ​អ្វី​បាន។

ដើម្បី​ធ្វើឱ្យ បាក់តេរី ក្លាយជា​ឧបករណ៍​មាន​ប្រយោជន៍​ក្នុងការ​កម្ចាត់​កោសិកា​មហារីក ក្រុម​អ្នកវិទ្យាសាស្ត្រ​ត្រូវ​កែប្រែ​វា​ដើម្បី​អាច​ផ្ទុក​ហ្សែ​ន​ថ្មី​ចំនួន ២ ក្រុម ក្នុងនោះ ១ ក្រុម​ទទួលខុសត្រូវ​ក្នុងការ​ផលិត​អង្គ​ប​ដិ​ប្រាណ​ណា​ណូ ជា​ប្រូតេអ៊ីន រាំងខ្ទប់​សញ្ញា​មួយ​ប្រភេទ ដែល​ដុំ​សាច់​ពក​ប្រើប្រាស់​ដើម្បី​ទប់ស្កាត់​ប្រតិកម្ម​របស់​ប្រព័ន្ធ​ការពារ​រាងកាយ។ វត្តមាន​របស់​អង្គ​ប​ដិ​ប្រាណ​ទាំងនេះ បង្ក​ភាពងាយស្រួល​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ក្នុងការ​វាយប្រហារ​លើ​កោសិកា​មហារីក។ ចំណែក​ហ្សែ​ន ១ ក្រុម​ទៀត ដើរតួនាទី​ដូច​ទៅនឹង​កុងតាក់​បើក​បិទ​កម្ដៅ ដែល​អាច​រំញោច​ទៅលើ​ហ្សែ​ន​បញ្ចេញ​អង្គ​ប​ដិ​ប្រាណ​ណា​ណូ នៅពេល បាក់តេរី ឆ្លងកាត់​កម្ដៅ​ដែល​បានកំណត់។

ដើម្បី​កម្ដៅ បាក់តេរី ដែល​ស្ថិតនៅ​ជ្រៅ​ក្នុង​រាងកាយ​មនុស្ស ជាទី​ដែល​ដុំ​សាច់​ពក​កំពុង​រីកចម្រើន ក្រុម​អ្នកវិទ្យាសាស្ត្រ​ត្រូវ​ប្រើប្រាស់​រលក​សំឡេង​អ៊ុ​ល​ត្រា​សោ​ន​ប្រមូលផ្ដុំ FUS (Focused Ultrasound)។ FUS គឺ​ដូច​ទៅនឹង​បច្ចេកវិទ្យា​អេកូ ដែល​ប្រើ​នៅក្នុង​ការឆ្លុះ​មើល​ទារក​ក្នុង​ផ្ទៃ ប៉ុន្តែ មាន​កម្រិត​ខ្ពស់ជាង និង​ចំណុច​ប្រមូលផ្ដុំ​តូច​ជាង។ ការប្រមូលផ្ដុំ​រលក​អ៊ុ​ល​ត្រា​សោ​ន​ត្រង់​មួយ​ចំណុច ធ្វើឱ្យ​ជាលិកា​នៅត្រង់​នោះ​ក្ដៅ ប៉ុន្តែ ជាលិកា​នៅ​ជុំវិញ មិន​រង​ផលប៉ះពាល់។ ដោយ​វិធី​គ្រប់គ្រង​កម្រិត​នៃ​កម្លាំង​អ៊ុ​ល​ត្រា​សោ​ន ក្រុម​អ្នកវិទ្យាសាស្ត្រ​អាច​បង្កើន​កម្ដៅ​របស់​ជាលិកា​នោះ​ឱ្យដល់​កម្រិត​ដែល​ពួកគេ​ត្រូវការ។

ដើម្បី​ឱ្យដឹងថា បាក់តេរី ដែល​បាន​កែប្រែ​ហ្សែ​ន ធ្វើ​សកម្មភាព​ដូចដែល​បានគ្រោង​ទុក ឬ​អត់ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ចាក់​កោសិកា​ដែលមាន​បាក់តេរី ទៅក្នុង​សត្វ​កណ្ដុរ​ដែលមាន​ដុំ​សាច់​ពក នៅក្នុង​បន្ទប់ពិសោធន៍។ បន្ទាប់ពី បាក់តេរី បាន​ចូលដល់​ដុំ​សាច់​ពក ពួកគេ​ប្រើប្រាស់​រលក​សំឡេង​អ៊ុ​ល​ត្រា​សោ​ន ដើម្បី​ធ្វើឱ្យ​វា​ឡើងក​ម្ដៅ។

តាមរយៈ​ការពិសោធ​ជាច្រើន Shapiro និង​សហការី រកឃើញថា សត្វ​កណ្ដុរ​ដែល​បាន​ព្យាបាល​ដោយ បាក់តេរី​ថ្មី និង​រលក​សំឡេង មាន​ដុំ​សាច់​ពក​រីក​ធំ​យឺត​ជាង​ឆ្ងាយ បើ​ធៀប​នឹង​សត្វ​កណ្ដុរ​ដែល​គ្រាន់តែ​ព្យាបាល​ដោយ​រលក​សំឡេង, ដោយ​បាក់តេរី ឬ មិន​ព្យាបាល។ នេះ​មានន័យថា ពួកគេ​អាច​ព្យាបាល​ជំងឺមហារីក​ប្រកបដោយ​សុវត្ថិភាព​បាន​មួយកម្រិត។

ទោះជា​យ៉ាងនេះ​ក៏ដោយ ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ​បាន​បញ្ជាក់ថា ពួកគេ​ត្រូវធ្វើ​ការពិសោធ​ជាច្រើន​ទៀត ដើម្បី​ប្រើប្រាស់​វិធី​ព្យាបាល​ខាងលើ​ឱ្យបាន​សមស្រប​បំផុត៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...

អត្ថបទស្រដៀងគ្នា