លទ្ធផលនៃការស្រាវជ្រាវក្នុងបន្ទប់ពិសោធន៍របស់ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុន បានបង្ហាញថា ឱសថប្រឆាំងវីរុស ៣ ប្រភេទ ដែលប្រើប្រាស់សម្រាប់ព្យាបាលជំងឺ កូវីដ-១៩ មានប្រសិទ្ធភាពចំពោះ វ៉ារ្យ៉ង់ អូមីក្រុង BA.២ (ឬហៅថា អូមីក្រុងបំបាំងកាយ»។
ក្រុមស្រាវជ្រាវរបស់សាស្ត្រាចារ្យ Yoshihiro Kawaoka នៃវិទ្យាស្ថានវេជ្ជសាស្ត្ររបស់ សាកលវិទ្យាល័យតូក្យូ បានប្រើប្រាស់ថ្នាំច្រើនប្រភេទ លើកោសិកាដែលកំពុងចិញ្ចឹមលើសត្វស្វាដែលឆ្លង អូមីក្រុង BA.។ ពួកគេបានរកឃើញថា ថ្នាំប្រឆាំងវីរុស ៣ ប្រភេទ រួមមាន molnupiravia, nirmatrelvir និង remdesivir មានប្រសិទ្ធភាពចំពោះ វ៉ារ្យ៉ង់ អូមីក្រុង BA.។ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រត្រូវបង្កើនបរិមាណថ្នាំច្រើនជាងធម្មតា ៣ ដង ទើបមានប្រសិទ្ធភាពដូចទៅនឹងការព្យាបាល កូវីដ-១៩ ប្រភេទ អូមីក្រុង។
ក្រុមអ្នកវិទ្យាសាស្ត្រខាងលើ ក៏បានរកឃើញថ្នាំព្យាបាលជំងឺ កូវីដ-១៩ ២ ប្រភេទទៀត ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់នៅ ជប៉ុន មានប្រសិទ្ធភាពចំពោះ អូមីក្រុង BA២ ប៉ុន្តែ ប្រសិទ្ធភាពរបស់ពួកវា ថយចុះនៅត្រឹម ២០% ធៀបនឹងនៅពេលប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺដែលឆ្លង វ៉ារ្យ៉ង់ ដទៃ។
ក្រុមខាងលើបានឱ្យដឹងថា នឹងបន្តការស្រាវជ្រាវឱ្យបានស៊ីជម្រៅបន្ថែមទៀតទៅលើឱសថទាំងនេះ តាមរយៈការពិសោធនៅលើសត្វ។ អូមីក្រុង BA.២ ត្រូវបានគេជឿថា មានសមត្ថភាពឆ្លងរាលដាលរហ័សជាង វ៉ារ្យ៉ង់ អូមីក្រុង ប្រភេទដំបូង។ អូមីក្រុង BA.២ កំពុងឆ្លងរាលដាលយ៉ាងលឿននៅ ជប៉ុន និងប្រទេសមួយចំនួនទៀត៕