EMA ដែលជាអាជ្ញាធរគ្រប់គ្រងឱសថរបស់ សហភាពអឺរ៉ុប កាលពីថ្ងៃទី ២៧ មករា បានអនុម័តឱ្យប្រើប្រាស់ដោយមានលក្ខខណ្ឌ ចំពោះថ្នាំប្រឆាំងវីរុសកូវីដ-១៩ ឈ្មោះ Paxlovid របស់ក្រុមហ៊ុន Pfizer (សហរដ្ឋអាម៉េរិក) សម្រាប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ ពេញវ័យ និងមានហានិភ័យជំងឺវិវត្តទៅជាធ្ងន់ធ្ងរ។
ការសម្រេចនេះត្រូវបានធ្វើឡើងក្នុងគ្រាដែល សហភាពអឺរ៉ុប (EU) កំពុងបង្កើន «ឃ្លាំងអាវុធ» សម្រាប់សង្គ្រាមប្រឆាំងនឹង កូវីដ-១៩ ប្រភេទ អូមីក្រុង។
ការអនុម័តរបស់ EMA នឹងអនុញ្ញាតឱ្យបណ្ដាប្រទេសជាសមាជិករបស់ EU ប្រើប្រាស់ថ្នាំ Paxlovid ក្រោយពី EMA បានណែនាំឱ្យប្រើប្រាស់បន្ទាន់កាលពីចុងឆ្នាំទៅ។ អ៊ីតាលី អាល្លឺម៉ង់ និង បែលហ្ស៊ិក ស្ថិតក្នុងចំណោមប្រទេសតិចតួចបំផុតដែលមិនបានប្រើប្រាស់ថ្នាំនេះនាពេលកន្លង។
កាលពីខែធ្នូ ២០២១ សហរដ្ឋអាម៉េរិក បានផ្ដល់ការអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំ Paxlovid របស់ Pfizer និងថ្នាំ Molnupiravir របស់ Merck នៅក្នុងប្រទេសនេះ។ ថ្នាំរបស់ Merck ក៏កំពុងត្រូវបាន EU ពិនិត្យ វាយតម្លៃ ប៉ុន្តែ វានឹងត្រូវចំណាយពេលបន្ថែមទៀត មុននឹងទទួលបានការអនុម័ត ព្រោះថា ក្រុមហ៊ុន Merck ទើបតែបានកែប្រែទិន្នន័យនៃការពិសោធលើមនុស្សកាលពីខែវិច្ឆិកា ២០២១៕