ប្រភពព័ត៌មានពីទីក្រុង តែល អាវីវ ដកស្រង់ទិន្នន័យរបស់ក្រសួងសុខាភិបាលដែលបានប្រកាសកាលពីថ្ងៃទី ២៧ មករា ឱ្យដឹងថា ក្នុងចំណោមកុមារអាយុពី ១២ ដល់ ១៥ ឆ្នាំ រាប់សែននាក់ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅ ប្រទេសអ៊ីស្រាអែល គឺមានកុមារតែ ១៥ នាក់ប៉ុណ្ណោះ ដែលមានអាការរលាកសាច់ដុំបេះដូង។
ក្នុងចំណោមកុមារដែលមានបញ្ហារលាកសាច់ដុំបេះដូងខាងលើ មានម្នាក់ត្រូវរលាកក្រោយពីចាក់ដូសដំបូង, ១២ នាក់ រលាកក្រោយចាក់ដូសទី ២ និង ២ នាក់ទៀតត្រូវរលាកបន្ទាប់ពីចាក់ដូសទី ។ អ្នកជំងឺទាំងនេះសុទ្ធតែមានអាការស្រាល និងត្រូវបានអនុញ្ញាតឱ្យចេញពីពេទ្យរួចហើយ ក្រោយការព្យាបាលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ចំណែកកុមារអាយុចាប់ពី ៥ ដល់ ១១ ឆ្នាំ មិនមានបញ្ហារលាកសាច់ដុំបេះដូងនោះទេ រាប់ចាប់ពីពេលបានចាក់វ៉ាក់សាំង រហូតដល់បច្ចុប្បន្ន។
របាយការណ៍របស់ក្រសួងសុខាភិបាលអ៊ីស្រាអែល គឺយោងទៅតាមការសិក្សាស្រាវជ្រាវដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ២ មិថុនា ដល់ ២០ តុលា ឆ្នាំ ២០២១ នៅពេលដែលកុមារអាយុពី ១២ ដល់ ១៥ ឆ្នាំ ប្រមាណជិតកន្លះលាននាក់បានចាក់ដូសដំបូង និង មនុស្សពេញវ័យ ៣២៦,០០០ នាក់ បានចាក់ដូសទី ។
ហានិភ័យនៃការរលាកសាច់ដុំបេះដូងនៅលើកុមារអាយុពី ១២ ដល់ ១៥ ឆ្នាំ មានអត្រាទាបជាង បើធៀបនឹងក្រុមដែលមានវ័យចាប់ពី ១៦ ដល់ ២៤ ឆ្នាំ ប៉ុន្តែ ខ្ពស់ជាងបន្តិច បើធៀបនឹងទិន្នន័យរបស់ សហរដ្ឋអាម៉េរិក ដែលបានប្រកាសមុននោះ។