ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ២៦ មករា ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៤ នាក់ និងជាសះស្បើយ ១៩ នាក់ ខណៈអ្នកស្លាប់ «គ្មាន»។
ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំងអស់ មានករណីឆ្លងក្នុងសហគមន៍ ២៧ នាក់ និងអ្នកដំណើរពីបរទេស ៧ នាក់ ដែលទាំងអស់សុទ្ធតែជាករណី អូមីក្រុង។