Moderna ចាប់ផ្ដើមពិសោធវ៉ាក់សាំងដូសជំរុញបង្ការកូវីដ-១៩ នៅលើមនុស្ស ដែលត្រូវបានអភិវឌ្ឍឡើងដើម្បីប្រឆាំងនឹង វ៉ារ្យ៉ង់ អូមីក្រុង។
ការពិសោធនេះធ្វើឡើងលើមនុស្សពេញវ័យចំនួន ៦០០ នាក់ ក្នុងនោះមានពាក់កណ្ដាលបានចាក់វ៉ាក់សាំង Moderna ២ ដូស យ៉ាងតិច ៦ ខែមុន ចំណែកពាក់កណ្ដាលទៀតចាក់ ២ ដូស រួមនឹងដូសជំរុញ ១ ដូសដែលជាវ៉ាក់សាំងត្រូវបានអនុម័តឱ្យប្រើប្រាស់ផ្លូវការរួចហើយ។ វ៉ាក់សាំងសម្រាប់ប្រឆាំង អូមីក្រុង នឹងត្រូវបានប្រើជាដូសជំរុញទី ៣ និងទី ។
Moderna ក៏ប្រកាសអំពីលទ្ធផលស្ដីពីប្រសិទ្ធភាពក្នុងការប្រឆាំង អូមីក្រុង របស់ដូសជំរុញផងដែរ ដោយអះអាងថា ៦ ខែ បន្ទាប់ពីបានចាក់ដូសជំរុញ បរិមាណអង្គបដិប្រាណប្រឆាំង អូមីក្រុង ថយចុះ ៦ ដង ធៀបនឹងកម្រិតខ្ពស់បំផុតដែលមានបន្ទាប់ពីចាក់បាន ២៩ ថ្ងៃ ប៉ុន្តែ អង្គបដិប្រាណនេះនៅតែមានក្នុងរាងកាយអ្នកដែលបានចាក់។
«នៅចំពោះមុខការគំរាមកំហែងយូរអង្វែង នៅពេល អូមីក្រុង មានសមត្ថភាពគេចពីប្រព័ន្ធការពាររាងកាយ យើងក៏កំពុងកែលំអវ៉ាក់សាំងពិសេសសម្រាប់ប្រឆាំង វ៉ារ្យ៉ង់ នេះ។ យើងពិតជារីករាយដោយបានចាប់ផ្ដើមស្រាវជ្រាវដំណាក់កាលទី ២» ប្រធាននាយកប្រតិបត្តិ Stephane Bancel របស់ Moderna ឱ្យដឹងដូច្នេះ។
ប្រកាសរបស់ Moderna ត្រូវបានធ្វើឡើង ១ ថ្ងៃ បន្ទាប់ពី Pfizer ឱ្យដឹងថា ខ្លួនចាប់ផ្ដើមចុះឈ្មោះពិសោធលើមនុស្សចំពោះវ៉ាក់សាំងពិសេសសម្រាប់ទប់ស្កាត់ អូមីក្រុង។
ក្រុមហ៊ុនទាំង ២ នេះ សុទ្ធតែអភិវឌ្ឍវ៉ាក់សាំងដោយប្រើប្រាស់បច្ចេកវិទ្យា mRNA ដែលអនុញ្ញាតឱ្យធ្វើបច្ចុប្បន្នវ៉ាក់សាំងបានយ៉ាងងាយស្រួល និងឆាប់រហ័ស ដើម្បីតាមទាន់ល្បឿននៃវិវត្តន៍របស់បណ្ដា វ៉ារ្យ៉ង់ ថ្មី។
ពិភពលោក បានរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង ៣.៤៦ លានករណី និងអ្នកស្លាប់ដោយសារជំងឺនេះជាង ១០,០០០ ករណី ក្នុងអំឡុង ២៤ ម៉ោងកន្លង ធ្វើឱ្យតួលេខអ្នកឆ្លងសរុបឡើងដល់ជាង ៣៦២.៨ លាននាក់ និងស្លាប់ជាង ៥.៦ លាននាក់៕