អ្នកវិទ្យាសាស្ត្របានរកឃើញមូលហេតុដែលនាំឱ្យអ្នកវិជ្ជមាននឹងកូវីដ-១៩ មួយចំនួន មានអាការធ្ងន់ធ្ងរ ខណៈដែលអ្នកជំងឺខ្លះទៀតបែរជាមានអាការស្រាលទៅវិញ។
យោងតាមសារព័ត៌មាន Daily Mail (អង់គ្លេស) នៅក្នុងគម្រោងស្រាវជ្រាវអន្តរជាតិមួយ វេជ្ជបណ្ឌិត Jean-Laurent Casanova រួមនឹងសហការីរបស់គាត់នៅសាកលវិទ្យាល័យ Rockefeller (សហរដ្ឋអាម៉េរិក) បានស្រាវជ្រាវរកកត្តាដែលនាំឱ្យមានការកើនឡើងនៃហានិភ័យកើតជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ។
ក្រុមអ្នកវិទ្យាសាស្ត្រខាងលើបានរកឃើញថា អ្នកជំងឺដែលចូលពេទ្យដោយសារឆ្លងកូវីដ-១៩ មានកំហាប់ autoantibody (autoantibody គឺជាអង្គបដិប្រាណដែលផលិតដោយប្រព័ន្ធការរាងកាយ និងវាយប្រហារលើប្រូតេអ៊ីនល្អ ដោយសារច្រឡំ) ខ្ពស់ជាងច្រើន ធៀបនឹងអ្នកជំងឺដែលមិនត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ។ ពួកគេគណនាឃើញថា autoantibody មានប្រហែល ១/៥ នៃករណីស្លាប់សរុបដែលបង្កឡើងដោយកូវីដ-១។
អង្គបដិប្រាណដែលវាយប្រហារលើរាងកាយអ្នកជំងឺនេះ បានធ្វើឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ព្រោះតែពួកវាទប់ស្កាត់សកម្មភាពរបស់ម៉ូលីគុលដែលមានតួនាទីរារាំងការឆ្លងរាលដាលរបស់វីរុស។
ដោយសារតែ autoantibody អាចត្រូវបានរកឃើញដោយការពិសោធឈាម ដូច្នេះគេអាចកំណត់បានច្បាស់ថា អ្នកណាមានកំហាប់ autoantibody ខ្ពស់។ បន្ទាប់មក វេជ្ជបណ្ឌិតនឹងអាចរកឃើញបានយ៉ាងឆាប់រហ័សនូវអ្នកជំងឺដែលត្រូវការព្យាបាលសកម្ម និងលើកឡើងនូវវិធីសាស្ត្រព្យាបាលទប់ស្កាត់ទាន់ពេល៕