ប្រភពព័ត៌មានពីទីក្រុង Tel Aviv កាលពីថ្ងៃទី ១៧ មករា បានដកស្រង់លទ្ធផលបឋមនៃការសិក្សាស្រាវជ្រាវមួយដែលបានធ្វើឡើងដោយមជ្ឈមណ្ឌលសុខាភិបាល Shedba របស់ អ៊ីស្រាអែល បង្ហាញថា ដូសទី ៤ នៃវ៉ាក់សាំងបង្ការកូវីដ-១៩ មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការឆ្លងរបស់ អូមីក្រុង។
សាស្ត្រាចារ្យ Gili Regev-Yochay ដែលជាអ្នកជំនាញរបស់ Shedba បានឱ្យដឹងថា បរិមាណនៃអង្គបដិប្រាណបានកើនឡើងបន្ទាប់ពីបានចាក់វ៉ាក់សាំងដូសទី ។ ប៉ុន្តែ ជាក់ស្ដែងនៅតែមានអ្នកឆ្លងកូវីដ-១៩ ប្រភេទ អូមីក្រុង បើទោះបានចាក់វ៉ាក់សាំងដូសទី ៤ រួចហើយ។ ប្រការនេះបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់បណ្ដា វ៉ារ្យ៉ង់ ដូចជា ដេលតា និង អាលហ្វា ប៉ុន្តែ មិនមានប្រសិទ្ធភាពគ្រប់គ្រាន់នៅចំពោះមុខ អូមីក្រុង។
បញ្ហានេះត្រូវបានក្រុមអ្នកវិភាគយល់ថា អាចនាំឱ្យមានការមន្ទិលទាក់ទិននឹងយុទ្ធសាស្ត្របច្ចុប្បន្នរបស់ អ៊ីស្រាអែល នៅក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី ៤ ដល់ពលរដ្ឋដែលមានវ័យលើសពី ៦០ ឆ្នាំ។ ក៏ប៉ុន្តែ លោកស្រី Regev-Yochay យល់ថា ដូសទី ៤ នៅតែអាចនាំមកនូវប្រសិទ្ធភាពសម្រាប់ក្រុមដែលងាយរងគ្រោះ។