ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ១៤ មករា ២០២២ កម្ពុជា បានរកឃើញអ្នកវិជ្ជមានថ្មីនឹងកូវីដ-១៩ សរុប ៤៥ នាក់ ដែលសុទ្ធតែជាករណី អូមីក្រុង។ ទន្ទឹមនឹងនេះ កម្ពុជា ក៏មានអ្នកជំងឺជាសះស្បើយ ១៧ នាក់ថែមទៀត និងពុំមានករណីស្លាប់នោះឡើយ។
ក្នុងចំណោមករណីឆ្លងថ្មី មាន ១៦ នាក់ ជាករណីឆ្លងក្នុងសហគមន៍ និង ២៩ នាក់ ជាអ្នកដំណើរមកពីបរទេស។